ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោហ៊ុន សែន ជ្រាបទេថា ប្រជាពលរដ្ឋនៅសង្កាត់ភ្លើងឆេះរទេះ ជាង៥ពាន់នាក់ នៅប្រើប្រាស់ ទឹកស្រះ ត្រពាំង នៅឡើយ?

2 ឆ្នាំ មុន 5 តូ សុផល

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់បណ្តាញទឹក ចរន្តអគ្គីសនីរបស់រដ្ឋ ទាំងអ្នកនៅតាម ខេត្ត ទាំងអ្នកនៅទីក្រុងភ្នំពេញ សប្បាយចិត្តបន្ទាប់ពីប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នូវតម្លៃទឹក ភ្លើងចុះថោក តែសម្រាប់ពលរដ្ឋមួយចំនួនរស់នៅក្នុងរាជធានីភ្នំពេញវិញ អត់បាន សប្បាយនឹងគេ ដោយសារ៣០ឆ្នាំមកហើយ នៅមិនទាន់មានបណ្តាញទឹកស្អាតប្រើប្រាស់នៅឡើយ ។

ក្រោមកិច្ចអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល មានសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ឃើញថាគ្រប់ហេដ្ឋារចនាសម្ព័ន្ធមានការរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ មាន សំណង់ គ្រឹះស្ថាន សាលារៀន ផ្លូវថ្នល់ ទន្ទឹមនឹងការកកើតសំណង់ គ្រឹះស្ថាន ឃើញថាការបម្រើ បម្រាស់ ទឹក ភ្លើង ដើម្បីផ្គង់ផ្គង់ជីវភាពរស់នៅរបស់ពលរដ្ឋក៏ទៅតាមនោះដែរ។

ហើយដើម្បីកាត់បន្ថយភាពក្រីក្រ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ប្រកាសជាសាធារណៈនៅ ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ អគារសាលា ខេត្ត និងហេដ្ឋារចនា សម្ព័ន្ធថ្មីក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ កន្លងមក នូវតម្លៃទឹក ភ្លើង រដ្ឋចុះថោក មិនថាពលរដ្ឋនៅតាមបណ្តាខេត្ត ឬទីក្រុងភ្នំពេញនោះទេ។

ទាំងនេះហើយជាការមើលឃើញរាល់ការលំបាករបស់ពលរដ្ឋ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ បណ្តាញទឹកស្អាត ភ្លើងរបស់រដ្ឋ សប្បាយរីករាយ នូវរាល់ការបញ្ចុះតម្លៃ។ ក៏ប៉ុន្តែសម្រាប់ពលរដ្ឋមួយ ចំនួនរស់នៅទីក្រុងភ្នំពេញ ពិសេសពលរដ្ឋក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ លោកមិនមានអ្វី សប្បាយនឹងគេ ក៏ដោយសារ ការរស់នៅរបស់ពួកគាត់ ក្រោយពីកាត់ទឹកដីពីខេត្តកណ្តាល ចូលមក រាជធានីភ្នំពេញ តាំងពីឆ្នាំ១៩៨៧ រហូតមកដល់ពេលនេះ ៣០ឆ្នាំហើយ នៅមិនទាន់មានបណ្តាញទឹក ស្អាតប្រើប្រាស់នៅឡើយ បើបណ្តាញចរន្តអគ្គីសនីវិញ ប្រើប្រាស់បណ្តាញរបស់ឯកជន តែពួកគាត់ស៊ូទ្រាំ ទ្រប្រើបាន ។

បើតាមប្រជាពលរដ្ឋដែលជួបនូវបញ្ហាកង្វះទឹកស្អាតប្រើប្រាស់បានឲ្យដឹងថា ពួកគាត់រស់នៅក្នុងសង្កាត់ ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ក្រោយពីកាត់បញ្ចូលភូមិសាស្រ្តខាងលើចូល ជារាជធានីភ្នំពេញ អស់រយៈពេល៣០ឆ្នាំមកហើយ រហូតមកដល់ពេលនេះ កំណើនប្រជាពលរដ្ឋ រស់នៅអចិន្រ្តៃជាង៥០០០ នាក់ មិនគិតពលរដ្ឋស្នាក់នៅបណ្តោះអាសន្នផង ទីតាំងភូមិសាស្រ្តខាងលើមិនទាន់មានបណ្តាញទឹក ស្អាតប្រើប្រាស់នឹងគេទេ ខណៈដែលតំបន់ជុំវិញគេមានប្រើអស់ហើយ។ ពលរដ្ឋបានឲ្យដឹងថាទៀតថា ការប្រើប្រាស់ទឹកសព្វថ្ងៃ គឺទឹកស្រះវត្ត ត្រពាំង ថ្លុកតាមភូមិ ទឹកភ្លៀង អ្នកមានលទ្ធភាពរកទិញទឹកមកប្រើ ចំពោះអណ្តូងវិញ កន្លងមកធ្លាប់ប្រើបាន តែពេលនេះលែងចេញហើយ បើចេញក៏ប្រើអត់កើតដែរ។

បញ្ហាទាំងនេះហើយ ទើបធ្វើឲ្យពួកគាត់អត់មានអ្វីសប្បាយនឹងគេ ខណៈដែលសម្តេចប្រកាសថាទឹក ភ្លើងចុះថោកហើយ បែជាពួកគាត់អត់មានទឹក ភ្លើងអ្វីចុះនឹងគេ។

តាមទស្សនៈ មតិពលរដ្ឋបានលើកឡើងថា បើបានសម្តេចជួយ ដោះស្រាយបញ្ហាទឹកស្អាត ដល់ពលរដ្ឋ ទាំងនោះមិនដឹងថាសប្បាយយ៉ាងណាទេ កាលបើរស់នៅក្នុងក្រុងភ្នំពេញនឹងគេដែរ តែគ្មានទឹកស្អាត ប្រើប្រាស់។

ប្រជាពលរដ្ឋទូទាំងសង្កាត់ភ្លើងឆេះរទេះ ស្នើដល់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមេត្តាជួយពន្លឿន និងត បណ្តាញទឹកស្អាតអោយបងប្អូនទូទាំងសង្កាត់ភ្នើងឆេះរទេះបាននិងគេផង។

ជាងនោះទៅទៀត បងប្អូនសុំអង្វរដោយទទូចដល់សម្តេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគន៍លើករណី នេះផង ព្រោះពួកគាត់ពិតជាពិបាកក្នុងការរស់នៅដោយប្រើប្រាស់ទឹកមិនស្អាតដងចេញពីស្រះ ឬត្រពាំង បែបនេះណាស់។

បងប្អូនប្រជាពលរដ្ឋ សង្ឃឹមជឿជាក់លើ លើការដឹកនាំប្រកប ដោយភាពរីកចំរើនគ្រប់ វិស័យរបស់ សម្តេច តេជោ ហ៊ុន សែន ជានិច្ច ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ