ព្រឹតិ្តការណ៍ថ្មីៗ

ក្រសួងធនធានទឹក៖ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១២ ខែមិថុនា ពិសេស បងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ

1 ឆ្នាំ មុន 0 tnn_admin

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានចេញកាលពីថ្ងៃទី ០៦ ខែមិថុនានេះ លើការការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី០៦-១២ ខែមិថុនា ឆ្នាំ២០១៧ថា បន្ទាប់ពីតាមដានលើអាកាសធាតុរួចមកឃើញថា ជ្រលងសម្ពាធទាបបាន នឹងកំពុងគ្របដណ្តប់លើភាគខាងកើត និងខ្ពង់រាបភាគឦសាននៃផ្ទៃប្រទេស ទន្ទឹមនឹងនេះខ្យល់មូសុដនិរតីក៏បាន នឹងកំពុងបង្កើនឥទ្ធិពលលើកម្ពុជា លក្ខណ:បែបនេះធ្វើអោយ តំបន់មួយចំនួនអាចនឹងមានភ្លៀងធ្លាក់ខ្លាំង ពិសេសតំបន់ឆ្នេរ និងនៅលើផ្ទៃសមុទ្រដូច្នេះសូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ៕

លម្អិតនូវសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកដូចខាងក្រោម៖

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ