ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋ៖ បើមិនដោះលែងបងប្អូនខ្មែរខ្ញុំ១៣នាក់ ពួកខ្ញុំមិនដោះលែងដូចគ្នា

11 ខែ មុន 0 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋខ្មែរចំនួន១៣នាក់ ត្រូវបានតម្រួតថៃឃាត់ខ្លួន កាលពីថ្ងៃទី០២ ខែមិថុនាឆ្នាំ២០១៧ នៅក្នុងស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ដែលត្រូវបានចោទប្រកាន់ពីបទចូលទៅស្នាក់នៅអន្តោប្រវេសន៍ខុសច្បាប់។ ក្រោយពេលឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន១៣នាក់ខាងលើហើយ បងប្អូនជាសាច់ញាតិប្រជាពលរដ្ឋខ្មែរបានខឹងសំបានាំគ្នាយករថយន្ត៤ទៅ៥គ្រឿង និងលូបិទផ្លូវឃាត់រថយន្តថៃចំនួន២៦គ្រឿង ដែលដឹកដំឡូងមី មិនអោយចូលទៅទឹកដីថៃដូចគ្នា ជាថ្នូរអោយដោះលែងប្រជាពលរដ្ឋ១៣នាក់ខាងលើ ហើយថាបើមិនដោះលែងទេរថយន្តក៍ត្រូវទុករហូត លុះត្រាតែបានដោះលែង។

លោកវរ:សេនីយ៍ទោ ឡុង សំណាង បញ្ជាការនគរបាលព្រំដែនគោកលេខ៨០៧តំបន់ព្រំដែនបឹងត្រកួន បានអោយដឹងតាមការបញ្ជាក់ភាគីថៃថា ប្រជាពលរដ្ឋខ្មែរ១៣នាក់ដែលត្រូវបានឃាត់ខ្លួន គឺធ្វើការក្នុងក្រុមហ៊ុនគ្រឿងអេឡិចត្រូនិចថៃដោយខុសច្បាប់ដែលត្រូវបានក្រុមហ៊ុនមានច្បាប់បានប្តឹង នឹងបានតម្រួតចុះបង្ក្រាបឃាត់ខ្លួនពលករខ្មែរទាំងនោះ ហើយបានបញ្ជូនមកខេត្តស្រះកែវ ដោយរង់ចាំការអនុវត្តន៍តាមច្បាប់ ហើយនឹងត្រូវដោះលែងវិញនៅថ្ងៃពុធ ទី០៧ ខែមិថុនាឆ្នាំ២០១៧ ខាងមុខនេះ។

តែថាប្រជាពលរដ្ឋដែលត្រូជាសាច់ញាតិបានបញ្ជាក់ថា៖ បើភាគីថៃមិនដោះលែងប្រជាពលរដ្ឋខ្មែរ១៣នាក់អោយត្រឡប់មកវិញទេ គឺប្រជាពលរដ្ឋក៏មិនដោះលែងរថយន្តថៃចំនួន២៦គ្រឿងនោះទៅវិញដូចគ្នា ព្រោះថាប្រជាពលរដ្ឋខ្មែរដែលត្រូវចាប់ខ្លួនមិនមែនអន្តោរប្រវេសន៍ខុសច្បាប់ឡើយ ព្រោះទៅធ្វើការដោយទិញសំបុត្រឆ្លងដែនម្នាក់តំលៃ១.០០០រៀល ដែលទៅរកការងារធ្វើតាមបន្ទាត់ព្រំដែនទៅព្រឹកវិលល្ងាច។

ប្រជាពលរដ្ឋកំពុងតែរង់ចាំមើល ថាតើការសន្យារបស់ភាគីថៃ ថានឹងដោះលែងបងប្អូនប្រជាពលរដ្ឋខ្មែរចំនួន១៣នាក់ដូចដែលបានសន្យាឬយ៉ាងណា បើដោះលែងពួកគាត់នោះ គឺរថយន្តក៏ត្រូវដោះលែងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ