ព្រឹតិ្តការណ៍ថ្មីៗ

ចោរលួចរថយន្តទំនើបមួយគ្រឿងក្នុងសង្កាត់ភ្នំពេញថ្មី ជាង១សប្តាហ៍ស្ងាត់សូន្យឈឹង!

1 ឆ្នាំ មុន 49 តូ សុផល

ភ្នំំពេញ៖  កាលពីថ្មីៗនេះ ក្នុង Account Facebook Malin Brightness Brightness បានសរសេរថា  ខ្ញុំបានបាត់ឡាន Camery 2007 ពណ៌ សតាំងពីថ្ងៃទី ២៩ ឧសភា ២០១៧​ ពេលបាត់ភ្លាមខ្ញុំបានទៅដាក់ពាក្យបណ្តឹងភ្លាមៗនៅប៉ុស្ត៍នគបាលភ្នំពេញថ្មីខណ្ឌសែនសុខ​ ប៉ុន្តែអស់រយៈពេល៧ថ្ងៃហេីយមិនបានទទួលដំណឹងយ៉ាងម៉េចយ៉ាងម៉ាពីខាងប៉ូលីសនៅឡេីយទេ។​ ខ្ញុំមិនអស់ចិត្តសោះថាតេីប៉ូលីសគាត់កំពុងធ្វេីការ ឫក៏គាត់កំពុងសម្រាក? តេីអោយប្រជាពលរដ្ឋរំពឹងយ៉ាងម៉េចបានទៅបេីរាល់ពេលបាត់ម៉ូតូ​ បាត់ឡានម្តងៗបានត្រឹមតែដាក់ពាក្យបណ្តឹងតែរកមិនដែលឃេីញ​

តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ ធី អិន អិន ថា រថយន្តដែលជនសង្ស័យលួចយកទៅបាត់ស្រមោលនោះមាន ស្លាកលេខ ភ្នំពេញ 2U-0367​  បាត់នៅជិតផ្សាបឹងឈូកមាស​ ​ ភូមិគោកឃ្លាំង​ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ វេលាប្រមាណជាម៉ោងល ៤ទៀបភ្លឺ។ នារីរងគ្រោះបន្តថា រថយន្តខាងលើមានលក្ខណៈចំណាំ (ត្រចៀកឡានខាងឆ្វេងត្រូវបានចោកាច់ និងប្តូដាក់ត្រចៀកពណ៌ខ្មៅមួយចំហៀង ហើយត្រចៀកពណ៌សដូចដេីមអត់មានលក់ទេ)។

សូមបងប្អូនមិត្តភក្តិទាំងអស់ ជួយLikeនិង share បន្តផង ដេីម្បីអោយបានឃេីញដល់ពូៗប៉ូលីសគ្រប់ជាន់ថ្នាក់អោយពួកគាត់ជួយធ្វេីការស្វែងរកឡានរបស់ខ្ញុំផង​ ព្រោះឡានប្រេីកំលាំងញេីសឈាមទៅទិញមិនមែនបានមកដោយស្រួលៗនោះទេ​ សូមមេត្តាជួយរកអោយខ្ញុំវិញផង​ សូមអរគុណដល់បងប្អូនដែល ជួយLikeនិងShare

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ