ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់ជាច្រើននាក់​ និងជាង៤០នាក់ផ្សេង​ទៀត​រងរបួស​ ក្នុងភេរវ​កម្ម​ក្នុងទី​ក្រុង​ឡុង​ដ៍

1 ឆ្នាំ មុន 50 tnn_admin

អន្តរជាតិ៖ មនុស្ស៩នាក់​បាន​ស្លាប់ ក្នុង​នោះជន​រង​គ្រោះ៦នាក់ ​និង​ភេរវ​ជន​៣នាក់ ព្រមទាំង​ជាង៤០នាក់​ផ្សេង​ទៀត រង​របួសនៅ​ក្នុង​ការ​វាយ​ប្រហារ​ស្ថិត​​ស្ពាន London និងផ្សារ Borough នៅកណ្តាលទីក្រុង​ឡុងដ៍។

ភេរជនបាន​ធ្វើ​សកម្មភាព បើក​រថយន្ត​សំដៅ​បុក អ្នក​ថ្មើរ​ជើងនៅ​លើ​ស្ពាន London និងបានដក​កាំបិតចាក់​សម្លាប់​មនុស្ស​ផ្សេង​ទៀត។ ភេរវជន​ត្រូវ​បាន​បាញ់​សម្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ។ ប៉ូលិស​អង់គ្លេស​ចាត់​ទុក​ការ​វាយ​ប្រហារ​នេះ​ជា​សកម្មភាព​«ភេរវកម្ម»​។ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើត​ឡើង​តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​ហេតុការណ៍​វាយប្រហារ​បំផ្ទុះ​គ្រាប់អត្ត​ឃាត​នៅ​រង្គសាល​ក្នុង​ក្រុង Manchester។ អំពើ​ភេរវកម្ម​ចុង​ក្រោយ​នេះ បាន​កើត​ឡើង​នៅ​យប់​ថ្ងៃសៅរិ៍ វេលា​ម៉ោង​ប្រមាណ​ជា១០៖០៨នាទីយប់ ម៉ោងនៅក្នុងទីក្រុងឡុងដ៏។

បើ​តាម​ប៉ូលិស​អង់គ្លេសមានសេចក្ដីរាយការណ៍​បន្ទាន់ថា មាន​រថយន្ដ​មួយ​គ្រឿង​បាន​បើកបុកហ្វូង​មនុស្សនៅលើ​ស្ពាន London ហើយ​បន្ទាប់​មក​ទៀតប៉ូលិស​ក៏បាន​បាញ់​កាំភ្លើងជា​ច្រើនគ្រាប់ដើម្បីបង្រ្កាបទៅលើកុ្រមភេរវជន​នៅ​ក្នុង​ផ្សារ​ Borough ខណៈ​ដែល​ពួក​គេ​ព្យាយាមចាក់សម្លាប់​មនុស្ស​នៅផ្សារ Borough ដ៏​មមា​ញឹកដែល​ស្ថិត​នៅ​ក្បែរ​ស្ថាន London។

យ៉ាង​ណា​ក៏​ដោយមក​ទល់​ពេល​នេះ​ពុំ​ទាន់​មាន​ក្រុម​ណា​មួយ​ចេញ​មុខទទួល​ខុស​ត្រូវ  ​នៅឡើយ​ទេ ខណៈក្រុម ISIS កំពុង​ស្ថិត​នៅ​ក្រោម​ការ​សង្ស័យ​។

នាយក​រដ្ឋ​មន្រ្តីអង់​គ្លេស Theraesa May និង មេ​ដឹក​នាំ​សំខាន់​ៗ​ក្នុង​ពិភព​លោក បាន​សម្តែង​ការសោក​ស្តាយ​និង​ថ្កោល​ទោស​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​នេះ​។ មេ​ដឹក​នាំពិភពលោក​ថែម​ទាំង​បាន  ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួនក្នុង​ការ​សហការណ៍​រួម​គ្នា​ជាមួយ​នឹង​ចក្រភព​អង់គ្លេស​ដើម្បី ​ប្រឆាំង​នឹងអំពើ​ភេរវកម្ម​ឲ្យ​ខាន​តែ​បាន​។

ជា​ការ​កត់​សម្គាល់ គិត​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​ ២០១៧នេះ​ប៉ុណ្ណោះ ចក្រ​ភព​អង់​គ្លេស បាន​រងការ​វាយ​ប្រហារ​ដោយ​អំពើ​ភេរវកម្ម​ផ្ទួន​ៗ​ចំនួន​បី​ដង​រួច​មក​ហើយ​។

ភេរវកម្ម​លើក​ទី​មួយ​ កើតឡើង​កាល​ពី​ខែ​មីនា បានធ្វើឲ្យ​មនុស្ស៤​នាក់​បាន​ស្លាប់ ព្រមទាំង​៤០​នាក់​រងរបួស​នៅ​ជិត​វិមាន​រដ្ឋសភា​កណ្តាល​ទីក្រុង​ឡុងដ៍​។

ភេរវកម្ម​លើក​ទី​ពីរ កាល​ពី​ខែឧសភា ភេរវកម្ម​ អត្ត​ឃាត​សម្លាប់​មនុស្ស២២នាក់ និង​របួស​ប្រមាណ​ជា៦០នាក់​នៅ​រង្គ​សាល​ក្នុង​ក្រុង Manchester៕

FB_IMG_1496565710535FB_IMG_1496565223397FB_IMG_1496565713606

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!