ព្រឹតិ្តការណ៍ថ្មីៗ

ឌួង ហ្សូរីដា និយាយអ្វីខ្លះក្រោយ លោក អ៊ិត សេដ្ឋា ទទួលមរណៈភាព!

1 ឆ្នាំ មុន 5 តូ សុផល

ភ្នំពេញ៖ ពិធីការិនីដ៏មានប្រជាប្រិយភាពប្រចាំស្ថានីទូរទស្សន៍អាស៊ីអាគ្នេយ៍ ឌួង ហ្សូរីដា បានសរសេរបង្ហោះថា ពិតជាលឿនពេកហើយ បងប្រុសអើយ..! ជួបគ្នាចុងក្រោយថ្ងៃការកូនបងគ្រត បងប្រុសតែងតែហៅនិងចំអន់លេងជាមួយប្អូនថា ស្រីស្អាត ស្រីឆ្លាត ស្រីពូកែ ហើយចរិយាល្អទៀត មានទាំងព្រម កើតជាតិណាៗប្រាថ្នាសុំអោយបានសង្សាររឺប្រពន្ធល្អដូចអាហ្សូអញ្ចឹង…!ឌួង ហ្សូរីដា បន្តថា អ្វីដែលស្រណោះបំផុតគឺកូនៗត្រូវកំព្រាឳពុកដែលជាបង្គោលគ្រួសារ បងប្រុសទើបរៀបរាប់ប្រាប់រឿងដែលបងពិបាកចិត្ត ហើយអានិតកូនៗថាអស់ផ្ទះនៅហើយ គេរត់ចោលហើយទុក្ខបំណុលអោយទៀត ហើយត្រូវរ៉ាប់រងកូនទាំង៣ ។ កូនប្រុស ជាក្មេងពិការសតិ កូនស្រីទាំង២ នៅក្មេងណាស់កំពុងរៀន ឯម្តាយគាត់ក៏ចាស់ហើយ នៅមើលថែរទួតម្នាក់ទៀត។ សួរថាតើជីវិតអ្នកទាំង ៥បានអ្វីជាទីពឹង? បានលុយ ណាមកបង់ថ្លៃផ្ទះ ? បានលុយណាទិញអង្គរ ម្ហូបអាហារ ? បានលុយណាទិញថ្នាំសំរាប់កូនប្រុស..? ពិតជាវេទនាពេកហើយព្រះអើយ.,.! អានិតខ្លោចចិត្ត !

គួររំលឹកដែរថា លោក អ៊ិត សេដ្ឋា ពិធី​ករ​ទូរទស្សន៍​ដ៏​ល្បី​ឈ្មោះ​រូប​របស់​ទូរទស្សន៍ CTN បាន​ស្លាប់​កាលពីថ្ងៃ​ម្សិលម៉ិញនេះ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា ៣​រសៀល​នេះ ដោយបន្សល់នូវក្ដី​ស្រណោះ​អាឡោះអាល័យ​ពន់​ពេក​ពី​បង​ប្អូន មិត្ត​រួម​អាជីព​សិល្បៈ រួម​ទាំង​សាធារណជន ក្នុង​ពេល​ដែល​លោក ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​អ្នក​និយាយ​ទូរទស្សន៍​ដ៏​មាន​វោហាសព្ទ​មួយ​រូប​ប្រកប​ដោយ​ជំនាញ និង​ចំណេះ​ដឹង បង្កប់​ការ​អប់​រំ និង​មាន​ការ​គួរ​សម​គួរ​ឲ្យ​គោរព។

តាមការរៀបរាប់របស់លោក ពាក់មី នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា សពរបស់លោក អ៊ិត សេដ្ឋា នឹងតម្កល់នៅ​វត្ត​ឧត្តរាវ​តី្ត ​(​ហៅ​វត្ត​គីឡូម៉ែត្រ​លេខ​៦) នៅទល់មុខក្រុមហ៊ុន Coca Cola ក្នុង​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដូច្នេះសូមសប្បុរសជនទាំងអស់មេត្តាចូលរួម និងបរិច្ចាគថវិកា ដោយសារតែក្រុមគ្រួសាររបស់លោក អ៊ិត សេដ្ឋា កំពុងមានជីវិតភាពខ្វះខាត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ