ព្រឹតិ្តការណ៍ថ្មីៗ

ឌុម កែវដា ចាញ់ ឃីម ឌីម៉ា ដោយអស់ចិត្ត តែចង់ប៉ះឌីម៉ា ម្តងទៀតក្នុងពេលឆាប់ៗនេះ !

1 ឆ្នាំ មុន 13 តូ សុផល

ភ្នំពេញ៖ ជំនួបរវាង កីឡារករ ឃីម ឌីម៉ា មកពីក្លឹប្រដាល់ កងរាជអាវុធរាជធានីភ្នំពេញ និង កីឡាករ ឌុម កែវដា មកពីក្លឹប ម្កុដរាជសីហ៍ ក្នុងកម្មវិធីកំពូលអ្នកប្រដាល់គោជល់ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាល ពីល្ងាចថ្ងៃទី ៣ ខែ មិថុនា ២០១៧ នៅសង្វៀន CNC ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញពេញ៥ទឹក កីឡា ករ ឃីម ឌីម៉ា យកឈ្នះ កីឡាករ ឌុម កែវដា ដោយពិន្ទុ។គួររលឹកដែរថា ក្នុងការប្រកួតវិលជុំដើម្បីសន្សំពន្ទុ ក្នុងកម្មវិធី កំពូលអ្នកប្រដាល់គោជល់ នៅសង្វៀន CNC កីឡាករ ឃីម ឌីម៉ា វាយ៥លើក ទទួលបានជ័យជំនះទាំង៥លើក ដោយឡែក កីឡាករ ឌុម កែវដា វាយ ៥លើក ទទួលបានជ័យជំនះ តែ៣លើក។

ក្រោយចប់ការប្រកួត កីឡាករ ឃីម ឌីម៉ា បានប្រាប់អោយដឹងថា កែវដា ជាកីឡាករខ្លាំងមួយរូប “និយាយ ទៅគាត់ល្អ គឺពិបាកដែរ” តែប្រសិនបើគាត់ចង់ផ្តាច់នៅទឹកណាមួយប្រហែលជាអាច។ ចំណែកកីឡាករ កែវដា វិញ គាត់ទទួលស្គាល់ថា ឌីម៉ា ពិតជាខ្លាំង សាកសមទទួលបានជ័យជំនះ ព្រោះគាត់ ចាញ់បច្ចេក ទេស និងក្បាច់ របស់ ឌីម៉ា ជាពិសេវាយសម្រុកមិនចូល។ កែវដា បន្តថា ទ្វីបើជំនួប២លើកជាមួយ ឌីម៉ា គាត់ចាញ់ទាំង២លើក តែបើមានការរៀបចំអោយដណ្តើមខ្សែក្រវ៉ាត់នៅកម្មវិធីក្រោយៗ រូបគេចង់ប៉ះជាមួយ ឌីម៉ា ម្តងទៀត។
ទស្សនិកជន សង្ឃឹមថា គណៈកម្មការផ្គូរផ្គងការប្រកួត និងរៀបចំអោយកីឡារករ កែវដា ជួបសងសឹក ជាមួយ កីឡាករ ឌីម៉ា ក្នុងពេលឆាប់ៗនេះមិនខាន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!