ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញចុះសំណេះសំណាល សាកសួសុខទុក្ខ អតីតយុទ្ធជនខេត្តប៉ៃលិន

2 ឆ្នាំ មុន 4 tnn_admin

ប៉ៃលិន៖ឯកឧត្តម ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០១៦ បានដឹកនាំគណប្រតិភូ អញ្ជើញចុះសំណេះសំណាល សាកសួសុខទុក្ខ អតីតយុទ្ធជនខេត្តប៉ៃលិនចំនួន១០០នាក់ នៅសាលាខេត្តប៉ៃលិន។ អញ្ជើញចូលរួមនាឱកាសនោះ ក៏មានវត្តមានឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន ឯកឧត្តម អភិបាលរងខេត្ត លោកប្រធានមន្ទីរ និងលោកមេបញ្ជាការ បញ្ជាការរងកងកំលាំងប្រដាប់អាវុធជាច្រើនរូបទៀត។
ឯកឧត្តម ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានមានប្រសាសន៍ពនាំការសាកសួរសុខទុក្ខ នឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជកាណាចក្រកម្ពុជា មកដល់បងប្អូនអតីតយុទ្ធជនទាំអស់។ ឯកឧត្តមបានមានប្រសាន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងមានការគឹតគូ ពីសុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើងទាំងអស់ ហើយកន្លងមករាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវយន្តការផ្តល់បា្រក់សោធននិវត្តតាមរយៈមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន ហើយក៏មានការផ្តល់ប្រាក់ឧបតថម្ភ តាមរយៈសមាគមន៍អតីតយុទ្ធជន កម្ពុជាខេត្តប៉ៃលិនផងដែរ ដែលជាស្ថាប័នឯករាជ្យ សំរាប់ជួយដល់រាជរដ្ឋាភិបាលលើការងារអតីតយុទ្ធជន។

ឯកឧត្តមបានមានប្រសាសន៍ថា បងប្អូនអតីតៈយុទ្ធជន និងក្រុមគ្រួសារ ជាអ្នកធ្លាប់មានគុណបំណាច់ខ្ពស់ សំរាប់ជាតិមាតុភូមិ ធ្លាប់បានតស៊ូ លះបង់ទាំង កំលាងកាយចិត្ត និងពលិកម្មក្នុងបុព្វហេតុជាតិយើង ហេតុនេះហើយសម្តេច មិនដែលបំភ្លេចពីគុណសម្បត្តិ ដ៏ឧត្តុង្គឧត្តមរបស់បងប្អូននោះទេ។

ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ជាការពិតណាស់ ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើន ដែលទាំងនេះបានមកពីការចូលរួមរបស់បងប្អូនដែលជាអតីតយុទ្ធជន ក្នុងការការពារ ការរួលរួមក្នុងបុព្វហេតុផ្សះផ្សារជាតិ រកសុខសន្តិភាព ប្រែក្លាយតំបន់ដែលធ្លាប់តែមានសង្គ្រាមរាំងជល់ មកជាតំបន់ដែលមានសុខសន្តិភាព និងការអភិវឌ្ឍន៍ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនៃការជួបសំណេះសំណាលនេះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានផ្តល់ប្រាក់ឧបត្តម្ភដល់ អតីតៈយុទ្ធជនទាំង១០០នាក់ ដោយក្នុងម្នាក់ទទួលបាន មីមួយកេះ ត្រីខមួយកេះ និង ថវិកា១០ម៉ឺនរៀល។
បើតាមរបាយការណ៍លោកឧត្តមសេនីយ៍ត្រី ព្រហ្ម ប៉ាត់ ប្រធានសមាគន៍អតីតយុទ្ធជនកម្ពុជា ខេត្តប៉ៃលិន បានអោយដឹងថា៖ មកដល់ខែឧសភា ឆ្នាំ២០១៦នេះ សមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន មានសរុបចំនួន១២៩៨នាក់ ហើយសមាគមន៍បានបើកប្រាក់មរណៈសង្គ្រោះជូនដល់គ្រួសារសមាជិកសមាគមន៍អតីតយុទ្ធជនបាន៤ តំណាក់កាល មានគ្រួសារសរុបចំនួន៤៣គ្រួសារ ប្រើប្រាស់ថវិកាសរុបចំនួន១៧២លានរៀល។  ដោយ៖ញ៉ឹប បូរី ប៉ៃលិន

IMG-20160524-WA0118 IMG-20160524-WA0116 IMG-20160524-WA0117 IMG-20160524-WA0115 IMG-20160524-WA0114 IMG-20160524-WA0113 IMG-20160524-WA0112} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!