ព្រឹតិ្តការណ៍ថ្មីៗ

សំរាមជះក្លិនអាសោច ស្អុយគគ្រុក អាជ្ញាធរសែនសុខបែរមើលរំលង !(VIDEO)

2 ឆ្នាំ មុន 8 តូ សុផល

ភ្នំពេញ៖ បញ្ហាសំរាមនៅតាមទីសាធារណៈក្នុងប្រទេសកម្ពុជាមិនមែនជាប្រធានបទថ្មីនោះទេ ក៏ប៉ុន្តែដំណោះស្រាយឆ្លើយតបទៅហ្នឹងបញ្ហាដែលកើតមានឡើងដដែលៗ និងជារៀងរាល់ថ្ងៃនេះហាក់ដូចជាគ្មានប្រសិទ្ធភាពនៅឡើយ។ក្រៅពីកត្តាអនុវត្តច្បាប់ ដែលនៅមានភាពធូររលុង និងយន្តការគ្រប់គ្រងសំរាមនៅមានភាពខ្វះខាតហើយនោះ ការមិនផ្លាស់ប្ដូរទម្លាប់ចាស់របស់ពលរដ្ឋកម្ពុជា កង្វះការយល់ដឹង និងកង្វះការផ្សព្វផ្សាយ ក៏ជាបញ្ហាចម្បង ដែលបង្កឲ្យមានបញ្ហាសំរាមនៅកម្ពុជាផងដែរ។

ជាទូទៅ គេកត់សម្គាល់ថា ការបន្សល់កាកសំណល់សំរាមតែងកើតមានឡើងនៅពេលដែលមានការប្រមូលផ្ដុំមនុស្សច្រើននៅកន្លែងសាធារណៈណាមួយ ដូចជាការប្រគំតន្ត្រី កម្មវិធីកម្សាន្តនានា និងការប្រកួតបាល់ទាត់នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិកជាដើម។

ដោយឡែកនៅខណ្ឌសែនសុខឯណេះវិល មិន​ថា​ផ្លូវ​តូច ឬ ផ្លូវធំ​ទេ រយៈពេល​ចុងក្រោយ​នេះ សង្កេតឃើញ​សំរាម នៅ​តំបន់​មួយចំនួន រប៉ាត់រប៉ាយ និង​កន្លែង​ខ្លះ គរ​នៅ​ចិញ្ចើមផ្លូវ និង​ហៀរ​ដល់​ទ្រូងផ្លូវ​ក៏មាន ជាពិសេស​នៅតាមតាមកែងផ្លូវកែងបេតុងនានាគ្រប់បណ្តាលសង្កាត់!​។​

​មាន​ហេតុផល ច្រើនយ៉ាង ដែល​នាំ​ឲ្យ​កើតមាន គំនរ​សំរាម រាយប៉ាយ បែបនេះ​។ ទី​១ អាចមកពី​ប្រជាពលរដ្ឋ ទុកដាក់​សំរាម​វេច​ខ្ចប់ មិនមាន​សណ្តាប់ធ្នាប់ និង​មិនមាន​ធុងសំរាម​ត្រឹមត្រូវ​។ មូលហេតុ​ទី​២ មកពី​ក្រុមហ៊ុន​ស៊ិន​ទ្រី ដែល​ម៉ៅការ​ខាង ប្រមូល​សំរាម មិន​យក​សំរាម​ទៀងទាត់​។​

​ហេតុនេះហើយ​បានជា​បងប្អូន ប្រជាពលរដ្ឋ មួយចំនួន​បាន​យក​សំរាម មក​បោះចោល នៅ​និង​ចិញ្ចើមផ្លូវ និង​ហៀរ​មកលើ​ផ្លូវ បណ្តាល​ឲ្យ​សត្វពាហន​: រើកកាយ រប៉ាត់រប៉ាយ​ពេញ​ផ្លូវ និង​សំរាម​ខ្លះ ស្អុយរលួយ ជិះ​ក្លិន​អា​សោច ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​សុខភាព និង​ផ្លូវដង្ហើម អ្នក​ដែល​ធ្វើដំណើរ ឆ្លងកាត់​ទីនោះ ហើយ​អ្វីដែល​ធ្ងន់ធ្ងរ​ជាងគេ គឺ​ប្រជាពលរដ្ឋ ដែលមាន​លំនៅដ្ឋាននៅក្បែរ ទទួលរង​គ្រោះ​ជាងគេ ។​

​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ទីនោះ បាននាំគ្នា​ធ្វើការ​រិះគន់ ដល់​ក្រុមហ៊ុន​ស៊ិន​ទ្រី​ថា យកលុយ​ពី​ពួកគាត់​រាល់​ខែ តាមរយៈ​វិក្កយបត្រ រួមជាមួយ​វិក្កយបត្រ​ភ្លើង តែ​មិនឃើញ​ចុះមក ប្រមូល​សំរាម តាម​ផ្ទះ​ពួកគាត់សោះ​។​

​ចំណែក អាជ្ញាធរ​សមត្ថកិច្ច​វិញ ក៏ត្រូវ​តែ​ដាក់​វិធាន រឹតបន្តឹង​ក្រុមហ៊ុន​ស៊ិន​ទ្រី គឺ​ត្រូវតែ​ដាក់​កម្លាំង ចុះ​ប្រមូល​សំរាមឲ្យ​ទៀងទាត់​។ បើសិនជា ស៊ិន​ទ្រី មិនមាន​លទ្ធភាព​ប្រមូល​សំរាម ឲ្យ​ទៀងទាត់​ទេ អាជ្ញាធរ​ភូមិ​.​ឃុំ​.​សង្កាត់ ត្រូវ​ចាត់​កម្លាំង របស់ខ្លួន មួយ​ភូមិ ៥ ទៅ ១០ នាក់ ដើម្បី ប្រមូល​សំរាម ហើយ​យកលុយ​ថ្លៃ​សេវា ជំនួស​ស៊ិន​ទ្រី​តែម្តង​។​

​ដូច្នេះ​ដើម្បី​ដោះស្រាយ បញ្ហា​សំរាម​នេះ ប្រជាពលរដ្ឋ គួរតែ​ទុកដាក់​វេច​ខ្ចប់ សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​គួរ​មាន​ធុងសំរាម នៅមុខ​ផ្ទះ​របស់ខ្លួន​។ រីឯ​ក្រុមហ៊ុន​ស៊ិន​ទ្រី ត្រូវ​ចាត់​កំលាំង ទៅ​ប្រមូល​សំរាម តាម​ផ្ទះ​ប្រជាពលរដ្ឋ ឲ្យ​ទៀងទាត់ មួយថ្ងៃ​ម្តង ឫ​បី​ថ្ងៃ​ម្តង ជាប្រចាំ​ពេលនោះ សំរាម​តាមផ្លូវ អាច​នឹង​លែងមានទៀតហើយ​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ