ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋនៅតាមដងទន្លេសង្ឃឹមថាដំនាំល្ងឆ្នាំនេះនឹងអាចទទួលបានតម្លៃខ្ពស់ជាងឆ្នាំកន្លងទៅ!

2 ឆ្នាំ មុន 3 តូ សុផល

ខេត្តកំពង់ចាម៖ រដូវវស្សាបានឈានដល់ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងទន្លេមេគង្គចាប់ផ្តើមប្រកបរបរដំនាំល្ង ដែល ភាគច្រើនគេដាំដំនាំនេះក្នុងរដូវភ្លៀង កំឡុងខែឧសភា ដល់ចុងខែមិថុនាដែលត្រូវប្រើរយៈពេលមួយខែកន្លះ បន្ទាប់មកគេចាប់ផ្តើមច្រូតកាត់ផលវាតែម្តង ។បើតាមពលរដ្ឋម្នាក់ឈ្មោះ អ្នកស្រីច្រឹប ដែលរស់នៅភូមិសំរោង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ជាមួយក្រុមគ្រួសារបាននាំគ្នាដាំដំនាំល្ង ព្រោះដំនាំនេះងាយស្រួលដាំមិនសូវពិបាកថែរទាំច្រើនពេកទេ ហើយអ្នកមីងបានរៀបរាប់ប្រាប់អោយដឹងថា ទៀត ដំបូងឡើយគេភ្ជួររាស់ដីអោយស្មើរួចចាប់ផ្តើមបាច់គ្រាប់ល្ងស្របពេលមានភ្លៀងធ្លាក់ផង រួចហើយគេត្រៀមកាច់យកដើម កក់មកទុកចងដើមល្ង ចំពោះបញ្ហាដែលប្រឈមនោះគឺខ្លះមានសត្វល្អិតមកសីុ និងបើមានទឹកដក់អាចធ្វើអោយដើមរលួយខូច ។

ដំណាំល្ងនេះក្នុងឆ្នាំនេះ វាលូតលាស់បានល្អបើធៀបនឹងឆ្នាំមុន ព្រោះមានភ្លៀងគ្រប់គ្រាន់ ប៉ុន្តែសម្រាប់តម្លៃវិញមិនទាន់ដឹងថាបានថ្លៃខ្ពស់ជាងឆ្នាំមុនឬយ៉ាងណាទេ? ព្រោះឆ្នាំកន្លងមកល្ងមានតម្លៃទាប ដោយកសិករលក់ចេញបានត្រឹម២០០០៛ទេក្នុងមួយគីឡុក្រាម ដោយមិនអាចទប់នឹងកម្លាំងពលកម្មនិងការចំណាយផ្សេងៗបានទេ។ ដូច្នោះរូបអ្នកមីងច្រឹប ព្រមទាំងប្រជាកសិករគ្រប់រូបសូមសំណូមពរដល់ក្រសួងដែលពាក់ពន្ធ័ជួយរកទីផ្សារអោយដំនាំល្ងនិងជួយអោយតម្លៃខ្ពស់ជាងឆ្នាំមុនផង ព្រោះវា មិនអាចទប់នឹងកម្លាំងពលកម្មរបស់ប្រជាពលរដ្ឋបានទេ ដោយមានការនឿយហត់ខ្លាំង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ