ព្រឹតិ្តការណ៍ថ្មីៗ

នាគខ្មៅ ឃីម ឌីម៉ា ប៉ះ ចចកសំពងជ័យ ឌុម កែវដា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដង្តើមខ្សែក្រវ៉ាត់ កំពូលអ្នកប្រដាល់ជើងឯក គោជល់ នៅសង្វៀន CNC សប្តាហ៍នេះ!

1 ឆ្នាំ មុន 3 តូ សុផល

ភ្នំពេញ៖ សប្តាហ៍នេះ កក្រើកសង្វៀន CNC ទៀតហើយ! ជើងខ្លាំងនាគខ្មៅ ឃីម ឌីម៉ា អ្នកប្រដាល់មកពីក្លឹបកងរាជ អាវុធហត្ថរាជភ្នំពេញ ជួបប្រកួតជាមួយ ចចកសំពងជ័យ ឌុម កែវដា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដង្តើមខ្សែក្រវ៉ាត់ កំពូលអ្នកប្រដាល់ជើងឯកគោជល់។

គួររលឹកដែរថា ក្នុងការប្រកួត៤លើកនៅវគ្គសន្សំពិន្ទុដើម្បីដណ្តើមខ្សែរក្រវ៉ាត់ កំពូលអ្នកប្រដាល់ជើងឯក គោជល់ នៅ សង្វៀន CNC កីឡាករ ឃីម ឌីម៉ា ឈ្នះទាំង ៤លើក។

កីឡាករ ឃីម ឌីម៉ា បានប្រាប់អង្គភាពព័ត៌មាន ធី អិន អិន ថា ជោគជ័យនេះ បានមកពីការខិតខំប្រឹងប្រែងហ្វឹតហាត់ អោយបានទៀងទាត់រាល់ថ្ងៃជាប្រចាំ ថែរក្សាសុខភាពអោយបានល្អ ជាពិសេសដោយមានការជំរុញលើកទឹកចិត្ត និង ឧបត្ថមគាំទ្រពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេ បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាកត្តាធ្វើអោយរូបគេមានកម្លាំងចិត្តប្រកួត ទទួលបានជោគជ័យគាប់ប្រសើរកន្លង មក ហើយនៅសប្តាហ៍នេះ ឌីម៉ា មិនទាន់មានជំនឿជាក់ថាយកឈ្នះគូរប្រកួតរបស់ខ្លួននៅឡេីយទេ ចាំដល់ពេលប្រកួតទេីបដឹង។

ដោយឡែក កីឡាករ ឌុម កែវដា កូនសិស្សលោក ឈិន ខ្វាន់ចៃ មកពីក្លឹប្រដាល់ ម្គុដរាជសីហ៍ ឆ្លងកាត់ការប្រកួតវគ្គ សន្សំពិន្ទុដើម្បីដណ្តើមខ្សែរក្រវ៉ាត់ កំពូលអ្នកប្រដាល់ជើងឯក គោជល់ នៅ សង្វៀន CNC ប្រកួត៤លើក ឈ្នះ ៣ ចាញ់១។

អ្នកប្រដាល់ផ្សងព្រេងវ័យក្មេង ឌុម កែវដា បានប្រាប់ ធី អិន អិន ថា រាល់ថ្ងៃនេះ រូបគេខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងដើម្បីត្រៀមប្រឈមជាមួយកីឡាករចាស់វស្សាដែលកំពុងឡើងកូដខ្លាំង គឺកីឡាករ ឃីម ឌីម៉ា។ ជាងរៀងរាល់ថ្ងៃជើងខ្លាំងមកពីក្លឹប ម្គុដរាជសីហ៍ ម្នាក់នេះហាត់២ដង ពេលព្រឹកចាប់ពីម៉ោង៥និង ៣០នាទី ដល់ ៨ព្រឹក និងពេលរសៀលវិញចាប់ពីម៉ោង២ ដល់ម៉ោង ៣ ឬ ៣និង៣០ ទើបចប់។ កីឡាករ ឌុម កែវដា បន្តថា ទោះបីជាខ្លួន ត្រូវជួប ប្រកួតជាមួយ កីឡាករចាស់វស្សាមាន បទពិសោធន៍ខ្ពស់ក៍ខ្លួនមិនរាថយដែរ តាមរយៈការខិតខំប្រឹងប្រែងហ្វឹកហាត់ រាល់ថ្ងៃនេះ ខ្លួនមានជំនឿថានិងអាចទទួលជ័យជំនះលើ កីឡាករឃីម ឌីម៉ា។

ចង់ដឹងថាជ័យជំនះបានទៅលើ នាគខ្មៅ ឃីម ឌីម៉ា ឬ ចចកសំពងជ័យ ឌុម កែវដា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដង្តើមខ្សែក្រវ៉ាត់ កំពូលអ្នកប្រដាល់ជើងឯក គោជល់ នៅសង្វៀន CNC នាសប្តាហ៍នេះ មានតែរងចាំទស្សនាទាំងអស
គ្នា៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ