ព្រឹតិ្តការណ៍ថ្មីៗ

ហ៊ាន ដៀមដាមអោយ លោកឧកញ៉ាម៉ុង ឫទ្ធី ករណីនាំជ្រូកចូលពីវៀតណាមឡើងចាស់ដៃផង!

1 ឆ្នាំ មុន 2 តូ សុផល

ព្រះសីហនុ៖ លោកឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី បង្ហោះសារដែលគេបញ្ចេញមតិដៀមដាមអោយលោក សូមអានសារខាងក្រោម៖

សារអ្នក​បញ្ចេញ​មតិ​៖ ការនាំជ្រូកសពីវៀតណាមនៅតែច្រើនសន្ធឹកសន្ធាប់ លើសពីតម្រូវការ ទោះជាមានការប្រជុំទ្វេរភាគី វិស័យឯកជន(អ្នកចិញ្ចឹមជ្រូក) និង ក្រសួងកសិកម្ម ក្រសួងសេដ្ឋកិច្ច គយ ក៏ជ្រូកនាំចូលខុសច្បាប់គ្មានអ្នកត្រួតពិនិត្យដែរ។

លោកឧកញ៉ាម៉ុង ឫទ្ធី ថានិងជួយដោះស្រាយ ជួយទប់ស្កាត់ការនាំចូលនេះ តែមើលទៅគ្មានបានការអីទាំងអស់ បានត្រឹមនិយាយ ជាច្រើនលើក តើអោយកសិករជឿរមិចបានទៅ។ នៅឯណាទៅគោលនយោបាយ ធានារកទីផ្សារអោយកសិករនោះ គ្មានបានការ ទុកអោយរាស្រ្តរងទុក្ខ។ តើអោយកសិករយើងអ្នកដាំដុះ អ្នកចិញ្ចឹមបោះឆ្នោតអោយគណបក្ស ប្រជាជនបានមិចទៅ បើកំពុងសំលាប់យើងខ្ញុំទាំងរសបែបនេះ។ ឈ្មួញនាំចូលតាមក្បាលចិត្ត។

លោកឧកញ៉ាអើយបើមិនកើតកុំសន្យា ដោះស្រាយជាមួយពួកមន្រ្តីរកលុយអស់នេះ យើងដឹងចរិកបោកអស់ហើយ។ នាំចូលមួយក្បាលដឹងតែគេបង់លុយភ្លាម ចិញ្ចឹង 6ខែទើបបានលក់ ហើយខាតទៀត យើងឈប់ជឿរទៀតហើយ។​ (នេះ​ជាសារមួយទៀតដែលជាអ្នក​បញ្ចេញ​មតិ​ដៀមដាមឱ្យខ្ញុំតាមតែចិត្តនិកឃើញ)

សារឆ្លើយតប លោកឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី៖ 

នេះ​ជាសិទ្ធ​បញ្ចេញ​​មតិ​របស់​ពលរដ្ឋ​ពូមិនប្រកែកប្រណាំង​ឬមួយ​អាក់អន់ស្រពន់ចិត្ត​ជាមួយ​អ្នក​បញ្ចេញ​មតិទេ​ ពូ​គ្រាន់តែ​ចង់ប្រាប់កាពិត​ខ្លះៗ​ឱ្យ​ក្មួយយល់ដឹង​ ថាពូបានបំរើការងារ​ជាសហប្រធាននេះ​ជាង២០ឆ្នាំ​កន្លងផុតទៅ​ហើយ​ មិនដែលទទួលប្រាក់ខែឬ​ប្រាក់ចំណូល​ពី​ការងារ​នេះទេ​ បានត្រឹម​តែទៅអង្គុយអោយគេថាអោយស្រេចតែនឹងចិត្ត​គេនិកឃើញ ជាក់ស្តែង​កាលពីថ្ងៃទី១៦​នេះអ្នកណាក៏ឮដែ​ រហូតដល់ពូសុំទោសព្រះ​តេជគុណ​ក្នុងអង្គ​ប្រជុំ​ ហើយ​បានសុំ​អង្វរករ​អស់លោក​កុំអោយ​តំឡើងសាច់ដុំ មាត់ខ្លាំងៗនៅក្នុង​អង្គប្រជុំ​អីសុតតែខ្មែរ​ដូចគ្នាទេ​ អ្នកខ្លះគេអាងមានផ្លាកដៃ​លើកក្រវីក្រវាត់ខ្លាចតែ​គេមិនដឹងថាខ្លួនមាន​ ។


ពូសុំអភ័យ​ទោស​ដែល​មិនអាចជួយដល់អ្នកទាំងអស់គ្នាបាន​ ពូដឹងហើយថាមិនមែនតែកសិករ​ខ្នាតតូច​ មធ្យម​ទេដែលត្រូវ​ដួលរលំ​សហគ្រាស់ខ្នាត​ធំ​ក៏ត្រូវ​តែដួលរលំដែ​ បើលក់ជ្រូកមួយក្បាលខាត​ពី​30-50$ទៅហើយនោះ​ កសិករ​ដែល​ជាអ្នកដាំ​ដំឡូងមី​ ពោត​ សណ្តែក​ ស្រូវដែលធ្លាប់តែដឹក​កសិផល​របស់ខ្លួន​យកមកលក់ឱ្យ​រោងចក្រ​ផលិត​ចំណី​សត្វ​ ក៏ត្រូវ​ប្រឈម​នឹងអត់មានអ្នកទិញដែ​បើរោងចក្រត្រូវបិទទ្វារ​ទៅហើយនោះ​ ។


ទាំងអស់​គ្នាត្រូវចងចាំឱ្យច្បាស់ថា​ប្រជាជន​កម្ពុជា​សរុប១៦លាននាក់​មានជាង៨០%ជាកសិករ​ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ