ព្រឹតិ្តការណ៍ថ្មីៗ

ព្រឹកម៉ិញឯកឧត្ដមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ចុះសំណេះសំណាលជាមួយសមាជិកា គណបក្សប្រជាជនកម្ពុជា នៅឃុំទឹកជោរ និងឃុំប្រាសាទ

1 ឆ្នាំ មុន 1 tnn_admin

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទី ឯកឧត្ដមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយ ខេត្តបន្ទាយមានជ័យ និងក្រុមការងារថ្នាក់ខេត្តបន្ទាយមានជ័យ បានចុះសំណេះសំណាលជាមួយសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា នៅឃុំទឹកជោរ និងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ស្ថិតក្នុងទឹកមុខញញឹមញញែម  ឯកឧត្ដមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍សំណេះសំណាលជាមួយសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា យ៉ាងសប្បាយរីករាយ។​ សូមបញ្ជាក់ថាក្នុងពិធីនៃការសំណេះសំណាលនោះសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ចូលរួមប្រមាណជា ៣០០០នាក់។ដោយ៖ឡត កែវ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ