ព្រឹតិ្តការណ៍ថ្មីៗ

ក្មេងស្រីអាយុ១១ឆ្នាំទៅលេងទឹកស្រះលង់ស្លាប់

1 ឆ្នាំ មុន 4 តូ សុផល

ភ្នំពេញ៖ក្មេងស្រីអាយុ១១ឆ្នាំម្នាក់បានលង់ទឹកស្លាប់ខណះនាំគ្នា៤នាក់សុទ្ធតែតូចៗទៅលេងទឹកស្ទះនៅក្បែភូមិ។ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង១៦និង៣០នាទីល្ងាចថ្ងៃទី២៤ឧសភា២០១៧នៅចំណុចភូមិសំរោងទាវសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។

ក្មេងស្រីស្លាប់ឈ្មោះស្រី វិច្ឆិការ អាយុ១១ឆ្នាំមុខរបរសិស្សស្នាក់នៅផ្ទះលេខ១៥ផ្លូវលំភូមិសែនសុខ២សង្កាត់ឃ្មួញខណ្ឌសែនសុខ។

ប្រភពបានប្រាប់ថានៅមុនកើតហេតុមានក្មេង៤នាក់នាំគ្នាទៅលេងទឹកដោយមានប្រុស២នាក់ស្រី២នាក់ហើយក្មេងស្រីដែលស្លាប់នេះធំជាងគេក្រោយពីទៅលេងទឹកមួយសន្ទុះមកស្រាប់តែក្មេងតូចៗ០៣នាកមរត់មកភូមិប្រាប់ថាបង វិច្ឆិការ ចុះលេងក្នុងទឹកបាត់ខ្លួនហើយខណះនោះអ៊ុំប្រុសម្នាក់ឈ្មោះ សួន កាន អាយុ៥១ឆ្នាំជាអ្នកក្បែខាងបានរត់ទៅស្រះទឹកខាងលើនិងបានចុះទឹករាវរកក៍ប្រទះឃើញក្មេងខាងលើលិចក្នុងទឹកនិងស្លាប់បាត់ទៅហើយ។

ប្រភពបានប្រាប់បន្តថាពេលស្រង់និងយកមកដល់ផ្ទះហើយក្រុមក្រួសារមិនអស់ចិត្តបានដឹកទៅកាន់មន្ទីពេទ្យបង្អែកអន្លង់ក្ងានដើម្បីសង្គ្រោះតែគ្រូពេទ្យបានប្រាប់ថាក្មេងស្រីខាងលើនេះស្លាប់ហើយទើបដឹកផ្ទះវិញដើម្បីធ្វើបុណ្យតាមប្រពៃណី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!