ព្រឹតិ្តការណ៍ថ្មីៗ

ដកឌុយកង្ហារចេញពីព្រីភ្លើងស្រាប់តែឆ្លងចរន្តបណ្តាលអោយឆក់ប្រកាច់ពេលបញ្ជូនដល់ពេទ្យស្លាប់ល្មម!

2 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ៖ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ខណះក្រោកពីដេកទៅដកឌុយកង្ហាពីព្រីភ្លើងស្រាប់តែឆ្លងចរន្តបណ្តាលអោយឆក់ត្រូវបានឪពុកម្តាយដឹកតាមម៉ូតូមកសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមះតែអកុសល់បានស្លាប់ក្រោយពីបញ្ជូនដល់មន្ទីពេទ្យ។ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី ២២ឧសភា២០១៧នៅការដ្ឋានសំណង់ភូមិច្រេសសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។សពឈ្មោះយឿ យ៉ុត អាយុ១៤ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅការដ្ឋានសំណង់ជាមួយឪពុកម្តាយភូមិច្រេសសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។មានស្រុកកំពើតភូមិឫស្សីជុកឃុំសៀងក្វៀង
ស្រុកកំចាយមាខេត្តព្រៃវែង។

តាមសំដីសាច់ញាតិបានប្រាប់ថាមុនកើតហេតុក្រោយពីកុមារាខាងលើក្រោកពីដេកបានទៅដកឌុយកង្ហាចេញពីព្រីភ្លើង(ដែលមានសភាពបែក)ខណះដកស្រាប់តែបណ្តាលអោយឆក់ប្រកាច់ភ្លាមៗនោះក្មេងដែលនៅក្បែនោះបានស្រែកហៅឪពុកម្តាយក្មេងរងគ្រោះដែលកំពុងធ្វើការក្បែនោះអោយមកជួយនិងដឹកមកសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមះតែអកុសល់ក្មេងខាងលើបានស្លាប់ក្រោយបញ្ជូនមកដល់មន្ទីពេទ្យ។
បច្ចុប្បន្នសពក្មេងខាងលើត្រូវបានឪពុកម្តាយដឹកតាមរថយន្តរបស់មន្ទីពេទ្យព្រះកុសុមះយកទៅធ្វើបុណ្យនៅស្រុកកំណើត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ