ព្រឹតិ្តការណ៍ថ្មីៗ

ទំពាំងស្អុយច្រើនម្លេះ! ឃាត់ក្មេងទំនើង៣១នាក់មកដុះក្អែលចេញ!

2 ឆ្នាំ មុន 3 តូ សុផល

សៀមរាប៖ កាលពីល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំបញ្ជារ កំលាំងផ្ទាល់ បង្រ្កាបក្មេងទំនើង ដែលតែងតែជួបជុំគ្នា ជាក្រុមៗ នៅជាប់របងសណ្ឋាគារ សុខាសៀមរាប (តាមបណ្តោយផ្លូវ បុរីរដ្ឋបាល ខេត្តសៀមរាប)នៃបរិវេណអង្គរឃ្យុងយូ

ដោយបានធ្វើការឃាត់ខ្លួនក្មេងទំនើងបានចំនួន ៣១នាក់ ដកហូតម៉ូតូចំនួន២១គ្រឿងជាបណ្តោះអាសន្ន ក្នុងចំណោមក្រុមក្មេងទំនើងដែលត្រូវបានឃាត់ខ្លួននគរបាលជំនាញ បានធ្វើការតេស្តពិនិត្យទឹកនោម រកឃើញជនធ្លាប់ប្រើប្រាស់គ្រឿងញៀនចំនួន៩នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលអប់រំកែប្រែ ស្ថារនិតិសប្បទា អ្នកញៀនគ្រឿងញៀន ខេត្តសៀមរាប។

សូមបញ្ជាក់ថា ក្នុងការដឹកនាំបង្ក្រាបក្រុមក្មេងទំនើងទាំងនេះបន្ទាប់ពី ទទួលសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋថា មានក្រុមក្មេងទំនើង បាននាំគ្នាបង្កើតជាក្រុមដែល ខ្លះមានទាំងដាវសាំម៉ារៃ វាយតប់ជនស្លូតត្រង់ តែងតែបង្កអសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងអង្គរឃ្យុងយូ ក្រុងសៀមរាប ដែលធ្វើអោយប៉ះពាល់ដល់ អារម្មណ៍បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ