ព្រឹតិ្តការណ៍ថ្មីៗ

គោស្លាប់បន្តបន្ទាប់ ប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងកំពុងមានការព្រួយបារម្ភ

2 ឆ្នាំ មុន 11 tnn_admin

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋក្នុងភូមិចន្ទុ ឃុំសេកុង ស្រុកសៀមប៉ាង  ខេត្តស្ទឹងត្រែងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីគោក្របីរបស់ពួកគាត់កើតជម្ងឺហើមក ហើមពោះ ខ្លះងាប់ជាបណ្តើរៗ និងខ្លះទៀតកំពុងឈឺ ក្នុងមួយគ្រួសារៗងាប់ជិត១០ក្បាល ដែលធ្វើឱ្យពួកគាត់បាត់បង់កម្លាំងអូសទាញ សម្រាប់ធ្វើការបង្កបង្កើនផល នៅរដូវវស្សានេះ។ លោកឡាត ថាយ តំណាងប្រជាពលរដ្ឋក្នុងភូមិចន្ទុបានប្រាប់ឱ្យដឹងថាពួកគាត់ក្នុងមួយគ្រួសារៗមានគោក្របីចាប់ពីជាង២០ក្បាល ចាប់តាំងពីចុងខែមេសាកន្លងមក គោក្របីរបស់ពួកគាត់បានចាប់ឈឺបណ្តើរៗតែមិនច្រើនដូចពេលនេះទេ ក្នុងមួយគ្រួសារៗខ្លះងាប់៥ទៅ៦ក្បាល ខ្លះងាប់៣-៤ក្បាប់ ដោយសារជម្ងឺហើមពោះនិងជម្ងឺហើម ក ហើយពួកគាត់ក៏មិនដឹងថាកើតជម្ងឺអ្វីនោះទេ។លោកបានបន្តឱ្យដឹងទៀតថា ចាប់ពីគោក្របីមានជម្ងឺមក គោក្របីរបស់គាត់បានបាត់ជាបន្តបន្ទាប់ហើយពួកគាត់នាំគ្នាដើររកក្នុងព្រៃ ប្រទះឃើញងាប់ក្នុងទឹកអូរ ខ្លះទៀតងាប់ក្នុងព្រៃ ខ្លះងាប់មេសល់តែកូន ស្អុយដង្កូវចោះ និងមួយចំនួនទៀត ទើបតែនិងងាប់ ឃើញហើម ក ហើមពោះ ហើយគោក្របីដែលនៅសល់ពីងាប់ និងខ្លះកំពុងឈឺត្រូវបានពួកគាត់កៀងពីក្នុងព្រៃ ចូលមកក្នុងភូមិវិញ ដើម្បីទិញថ្នាំមកចាក់ខ្លួនឯង ខ្លះបានធូរនិងខ្លះទៀតកាន់តែធ្ងន់ទៅៗព្រោះគ្មានបច្ចេកទេសច្បាស់លាស់ ហើយភូមិពួគគាត់នៅឆ្ងាយ ពីរទីរួមស្រុកឆ្ងាយពីរមណ្ឌលសុខភាពទៀតផងផ្លូវក៍លំបាក មិនងាយពេទសត្វទៅនោះទេ។លោកចាន់ សុខាមេឃុំសេកុងបានអះអាងថា៖រដូវនេះជារដូវស្សាវបើសិនគោក្របីមានជម្ងឺឈឺថ្កាត់ងាប់ច្រើននោះ វាបានធ្វើឱ្យពួកគាត់បាតតបង់នៅកម្លាំងអូសទាញ ពីព្រោះប្រជាពលរដ្ឋនៅក្នុងភូមិសេកុង ភាគច្រើនមិនសូវមានជីវភាពធូរធារនោះទេ ទើបមិនសូវទិញគោយន្តមកប្រើប្រាស់។ លោកមេឃុំបន្តថាក្នុងមួយឆ្នាំមួយឆ្នាំគេសង្កេតឃើញថាសត្វគោក្របីក្នុងភូមិតែងតែមានជម្ងឺឈឺងាប់តិចតួច  កន្លងមកនៅក្នុងឆ្នាំ២០១៦ក៏មានគោក្របីឈឺងាប់ ស្ទើរាប់រយក្បាលដោយគ្រោះរាំងស្ងួត តែនៅក្នុងឆ្នាំ២០១៧នេះមិនមានគ្រោះរាំងស្ងួតនោះទេតែគោក្របីបែជាមានជម្ងឺងាប់គោក្របីជាបន្តបន្ទាប់ ធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងពេលដែលរដូវបង្កបង្កើនផលឈានចូលមកដល់។ចំពោះការព្រួយបារម្ភនេះលោក រតនា មន្ត្រីបសុព្យាបាលខេត្តបានបញ្ជាក់ថាកម្លាំងរបស់លោកបានសហការជាមួយពេទ្យសត្វមូលដ្ឋាន បានចុះចាក់ថ្នាំព្យាបាលគោក្របី ជូនប្រជាពលរដ្ឋនៅភូមិខាងលើបានចំនួន២០៣ក្បាល។ចុងក្រោយលោកសំណូមពរដល់ប្រជាពលរដ្ឋដែលមានគោក្របី ចិញ្ចឹមកុំលែង យើងត្រូវមើលថែវា ជៀសវាងពេលមានជម្ងឺឈឺថ្កាត់យើងអាច ព្យាបាលវាទាន់ពេលវេលា។ដោយ! មាស សុផាត



បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!