ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរ១០នាក់ ក្នុងចំណោម១៩នាក់ដែលចូលទៅកាប់ឈើគ្រញូង មកកម្ពុជាវិញហើយកាលពីយប់ម៉ិញនេះ

1 ឆ្នាំ មុន 0 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

បន្ទាយមានជ័យ៖ តាមច្រកទ្វារប៉ោយប៉ែត កាលពីវេលាម៉ោង៩យប់ម៉ិញ ពលរដ្ឋខ្មែរ១០នាក់ ក្នុងចំណោម ១៩ នាក់ ដែលអាជ្ញាធរថៃចាប់ខ្លួនពេលចូលទៅ កាប់ឈើ គ្រញូងក្នុងដីថៃនោះ ត្រូវបានដោះលែងវិញហើយ ក្រោយមានការអន្តរាគមន៍ ពី មន្រ្តីស្ថានអគ្គកុងស៊ុលខ្មែរនៅខេត្តសាកែវ។ សូមជំរាបថាពលរដ្ឋខ្មែរទាំង១០នាក់ ត្រូវបានដោះលែងនៅម៉ោង ៣រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ ជាមួយនិងការបង់ផាកពិន័យក្នុងម្នាក់ៗ ២៥០០បាត ពីបទឆ្លងដែនខុសច្បាប់។

សូមបញ្ជាក់ថាពលរដ្ឋខ្មែរទាំង១០រូបនេះ សុទ្ធតែជាអ្នកខេត្តបន្ទាយមានជ័យ ត្រូវអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីវេលាម៉ោង៩យប់មិញនេះ ក្រោយពីត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែឧសភាឆ្នាំ២០១៧កន្លងទៅនេះ គ្រាដែលពួកគេឆ្លងដែនទៅកាប់ឈើគ្រញូង នៅក្នុងស្រុកមឿងសាកែវ ខេត្តសាកែវ។ មន្រ្តីស្ថានអគ្គកុងស៊ុលខ្មែរនៅខេត្តសាកែវ ក៏កំពុងជួយអន្តរាគមន៍ជួយដល់ពលរដ្ឋខ្មែរ៩នាក់ផ្សេងទៀតផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ