ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់និងរបួសជាច្រើននាក់ ពលករខ្មែរជួបគ្រោះថ្នាក់ចរាចរណ៍ពេលចូលក្រុងបាងកក រកការងារធ្វើ

1 ឆ្នាំ មុន 1 tnn_admin

ប្រទេសថៃ៖ ពលករខ្មែរចំនួន៤នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងចំណោមពលករខ្មែរចំនួន ៧នាក់ ខណៈដែលពួកគេបាននាំគ្នាជិះរថយន្តតាក់សុីចូលទៅកាន់ទីក្រុងបាងកក ដើម្បីរកការងារធ្វើ ក៏បានជួបនឹងឧប្បទ្ទវហេតុនៅតាមដងផ្លូវ គ្រាដែលមេឃកំពុងភ្លៀង។

 

សេចក្តីរាយការណ៍បានបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង២០នាទី រសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ លើកំណាត់ផ្លូវលេខ៣៣១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២១ និង១២២ ស្ថិតនៅត្រង់ចំណុចណងអុីថូន ភូមិ១៤ ឃុំកោះខ្នុរ ស្រុកភ្នំសារៈខាម ខេត្តឆាក់ឈើងសៅប្រទេសថៃ ។

 

ក្រោយពីកំលាំងតម្រួតបានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុបានសង្គេតឃើញថា មានរថយន្តមួយគ្រឿងម៉ាកនីសាន់ណាវ៉ារ៉ា ព៌ណខ្មៅ ពាក់ស្លាកលេខ៧២៦២ បានបើកទៅបុកពីក្រោយរថយន្តធន់ធ្ងន់ម៉ាក ហុីណូ ប្រភេទយីឌុប សណ្តោងរុឺម៉ក ពាក់ស្លាកលេខ៧០.០៩៨០ និង៧០.៣១១៦ ដោយរថយន្តនីសាន់ស្ថិតក្នុងសភាព ខ្ទេចខ្ទី ព្រមទាំងមានមនុស្សស្លាប់ជាច្រើននាក់ផងដែរ ដោយនៅពេលនោះមេឃក៏កំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង ។

 

នៅពេលនោះទាំងក្រុមតម្រួតក៏ដូចជាប្រជាពលរដ្ឋបាននាំគ្នាប្រើប្រាស់ឧបករណ៍ ដើម្បីគាស់ទាញយកសពអ្នកបើកបរដែលត្រូវក្បាលរថយន្តគាបជាប់ទៅនឹងចង្កូត ចំណែកអ្នកដំណើរនៅខាងក្រោយដែលជាពលករជនជាតិខ្មែរចំនួន៧នាក់ ត្រូវស្លាប់នៅនឹងកន្លែងចំនួន ៤នាក់ និង៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពទ្យដើម្បីជួយសង្គ្រោះផងដែរ ។

 

នៅពេលនោះដែរគឺអ្នកដំណើរដែលស្លាប់គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយដោយគ្រាន់តែដឹងថា អ្នករបួសមានឈ្មោះ នីត ភេទស្រី អាយុ៣៤ឆ្នាំ ,ឈ្មោះខេង ភេទប្រុស អាយុ២២ឆ្នាំ និងកុមារម្នាក់អាយុ២ឆ្នាំ ចំណែកអ្នកបើកបរដែលស្លាប់ ដែរនោះមានឈ្មោះ ផុងផាត់ មេតអាំផន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ១ឃុំបាងក្លឿ ស្រុកបាងប៉ាក់កុង ខេត្តឆាក់ឈើងសៅ ។

 

លោក ជីរ៉ាក់វ៉ាត់ ភូក្រងថង អាយុ៣៩ឆ្នាំ អ្នកបើកបររថយន្តធំបានរៀបរាប់ថា ខណៈដែលខ្លួនកំពុងបើកបរដល់ត្រង់ចំណុចកើតហេតុគាប់ជួនមេឃក៏កំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំងផងនោះ ស្រាប់តែឮសម្លេងអ្វីម៉្យាងមកបុកពីក្រោយ ពេលខ្លួនចុះទៅមើលក៏ស្រាប់តែឃើញសភាពបែបនេះ ខ្លួនក៏ប្រញ៉ាប់ទូរស័ព្ទទៅប្រាប់សមត្ថកិច្ចអោយចុះមកត្រួតពិនិត្យ។

 

បច្ចុប្បន្នកំលាំងសមត្ថកិច្ចកំពុងដាក់កំលាំងដើម្បីចុះធ្វើការសាកសួរបន្ថែមទៅលើអ្នកដែលរងរបួសកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ចំណែកសពក៏កំពុងស្រាវជ្រាវរកសាច់ញាតិដើម្បីទាក់ទងទៅអគ្គកុងស៊ុល និងបញ្ជូនទៅកាន់ស្រុកកំណើតនៅឯប្រទេសកម្ពុជាវិញ ដោយបញ្ហានេះសមត្ថកិច្ចបានសន្និដ្ឋានថាអាចបណ្តាលមកពីការរអិលទឹកភ្លៀងដោយសារតែការបើកបរលឿនហួសកំណត់ ឬក៏អាចបណ្តាលមកពីអ្នកបើកបរងងុយដេកផងក៏មិនដឹង ៕ដោយ៖ជាយដែន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ