ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមហ៊ុន លាយស៊ីម៉ង់ត៍ SRUN MONG និង YONG SHENG កំពុងគំរាមកំហែងអាយុជិវិតមនុស្ស និងបំផ្លាញផ្លូវ ហាណូយ(១០១៩)

2 ឆ្នាំ មុន 14 តូ សុផល

ភ្នំពេញ៖ ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរខណ្ឌសែនសុខ ជួយពិនិត្យមើលកំណាត់ផ្លូវហាណូយស្តិតនៅភូមិត្រពាំងស្វាយក្នុងសង្កាត់ភ្នំពេញថ្មីផងហ៊ុយសំបើមណាស់ ព្រោះខ្សាច់និងដីច្រើនណាស់នាំឲ្យប៉េះពាល់បរិស្ថាន និងដើម្បីមានវិធានការជួយទប់ស្កាត់ ចៀសវាងផលប៉ះពាល់ទៅដល់ពួកគាត់ដោយសារមានរថយន្តលាយស៊ីម៉ងមត៍រថយន្តដឹកដីដឹកខ្សាច់ធ្លាក់ពេញផ្លូវ ដែលធ្វើឲ្យប៉ះពាល់ពួកគាត់ទ្រាំរស់ទាំងពិបាកធ្វើដំណើរជាទីបំផុត ។បញ្ហាបរិស្ថាន ការរស់នៅ គឺជាកត្តាសំខាន់ណាស់សម្រាប់មនុស្សគ្រប់វ័យ ទាំងនៅក្នុងទីក្រុងក្តី និងទាំងនៅតាមជនបទក្តី ប្រសិនបើការរស់នៅទាំងបរិស្ថានមិនល្អនោះ ប្រាដកជាការរស់នៅនោះមិនបានសេចក្តីសុខឡើយ ។

ប្រជាពលរដ្ឋមួយចំនួន កំពុងមានការត្អូញត្អែរយ៉ាងខ្លាំងអំពីបញ្ហាបរិស្ថានមិនល្អ ដោយសារកំទេចដីខ្សាច់ ដែលបង្ករឡើងពីរថយន្តលាយស៊ីម៉ង់ត៍រថយន្តដឹកខ្សាច់របស់ក្រុមហ៊ុននានាទៅលើកំណាត់ផ្លូវហាណូយ បង្ករជាធូលីហុយទ្រលោម នៅពេលមានយានយន្តបើកបរឆ្លងកាត់ម្តងៗ នៅក្នុងករណីនេះផងដែរ ក៏បានបង្កជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ទៅដល់អ្នកដំណើរ មិនសូវលួសពេលនោះឡើយ ។

កំណាត់ផ្លូវ ហាណូយស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បច្ចុប្បន្នពោរពេញទៅដោយកំទេចដីខ្សាច់នៅកកកុញប្រមាណស្ទើរតែជិតមួយចំហៀងផ្លូវ ទាំងសងខាង ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមសង្ខាងផ្លូវមួយខ្សែនេះ មានការរអ៊ូរទាំយ៉ាងខ្លាំង ដោយសារធូលី ដែលហុយចេញពីកំទេចដីខ្សាច់នេះ ខណៈដែលមានយានយន្តបើកបរឆ្លងកាត់ម្តងៗ កត្តាទាំងនេះ ពួកគាត់ សូមសំណូមពរយ៉ាងទទូច ដល់អាជ្ញាធរសង្កាត់ ខណ្ឌ ជួយពិនិត្យមើលផង ចៀសវាងផលប៉ះពាល់បន្តទៀត ។

ពាក់ព័ន្ធករណីនេះ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ភ្នាក់ងារបានទំនាក់ទំនងតាមរយៈទូរស័ព្ទទៅលោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខលោកបានបញ្ជាក់ប្រាប់ថាពាក់ព័ន្ធករណីខាងលើនេះលោកបានចាត់កម្លាំងអោយចុះឃាត់រថយន្តទាំងនោះហើយតំណាងក្រុមហ៊ុនបានសន្យាលាងសំអាតផ្លូវចំណុចខាងលើអោយហើយ។ លោកបានបន្ថែមថាបើខាងក្រុមហ៊ុនទាំងនេះមិនព្រមលាងសំអាត់អោយលោកនិងមានវិធានការផ្សេងទៀត។

គួររំលឹកថាផ្លូវហានណូយនេះគឺសាលារាជធានីភ្នំពេញបានធ្វើឡើងនិងចាក់បេតុងលំអរដោយសួនច្បារយ៉ាងស្រស់ស្អាតដើម្បីអោយមើលទៅមានសោភណ្ឌភាពនិងសំរួលដល់បងប្អូនស្រួលធ្វើដំណើរមិនគួរក្រុមហ៊ុនមួយចំនួនតូចមកបំផ្លាញបែបនេះឡើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ