ព្រឹតិ្តការណ៍ថ្មីៗ

លោក នុតពុតដារ៉ាអភិបាលខណ្ឌដង្កោបានជួបសំណេះសំណាលជាមួយកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ របស់រដ្ឋបាលខណ្ឌ ដើម្បីពង្រឹងវិន័យ ការងារសណ្តាប់ធ្នាប់

2 ឆ្នាំ មុន 3 តូ សុផល

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ លោក នុតពុតដារ៉ាអភិបាលខណ្ឌដង្កោ បានជួបសំណេះសំណាលជាមួយកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ របស់រដ្ឋបាលខណ្ឌ ដើម្បីពង្រឹងវិន័យ ការងារសណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍។
ដោយសារតែបញ្ហាចរាចរណ៍ក៏មានការកកស្ទះមានការកើនឡើង ដូច្នេះរដ្ឋបាលខណ្ឌបានស្នើសុំឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីជួយបង្ហាត់ដល់សណ្តាប់ធ្នាប់លើ វិន័យ និងរបៀបបញ្ជៀសចរាចរណ៍ ដើម្បីសហការជួយសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ ជាមួយនគរបាល និងអាវុធហត្ថ ជាពិសេសនៅតាមគោលដៅកកស្ទះ តាមដងផ្លូវ និងនៅតាមផ្សារនានា។
កន្លងមករដ្ឋបាលខណ្ឌតែងបានយកចិត្តទុកដាក់ចំពោះការរស់នៅ និងបម្រើការងាររបស់កម្លាំងសណ្តាប់ធ្នាប់ទាំងអស់ ដោយបានរៀបចំឲ្យមានកន្លែងស្នាក់នៅសមរម្យ សម្លៀកបំពាក់ និងអាហារប្រចាំថ្ងៃផងដែរ ហើយចំពោះប្រាក់ឧបត្ថម្ភប្រចាំខែ គឺទទួលបានពីសាលារាជធានីភ្នំពេញយ៉ាងទៀតទាត់។
ជាមួយគ្នារដ្ឋបាលខណ្ឌក៏បានបញ្ជូនកម្លាំងសណ្តាប់ធ្នាប់ទៅហ្វឹកហាត់ក្បាច់គុណ ដើម្បីសុខភាពល្អ និងដើម្បីការពារខ្លួន។

ក្នុងឱកាសនេះ ក៏មានការសំដែងក្បាច់ប្រដាល់ ដែលបានហ្វឹកហាត់កន្លងមកផងដែរ។

image image

image imagedocument.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ