ព្រឹតិ្តការណ៍ថ្មីៗ

បុរីភ្នំពេញថ្មី~គំរោងថ្មី ដឹហាម៉ូនីវីល្ល ផ្លូវ៥៩៨ ឬផ្លូវឯកឧត្តមជាសុផារ៉ា បញ្ចុះតម្លៃ​៣%​សម្រាប់ការកក់វីឡា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះ​បាទ សម្តេចព្រះមរមនាថ នរោត្តម សីហមុនី

2 ឆ្នាំ មុន 18 តូ សុផល

ភ្នំពេញៈ​ បុរីភ្នំពេញថ្មី~គំរោងថ្មី ដឹហាម៉ូនីវីល្ល ផ្តល់ការបញ្ចុះតម្លៃពិសេសដល់ទៅ ៣% សម្រាប់​អតិថិជនដែលកក់ផ្ទះវីឡាណាមួយក្នុង គំរោងថ្មី ដឹហាម៉ូនីវីល្ល ក្នុងឱកាស​ព្រះរាជពិធីបុណ្យ​ចម្រើនព្រះជន្ម ព្រះករុណាព្រះ​បាទ សម្តេចព្រះមរមនាថ នរោត្តម សីហមុនី។​គំរោងដែលស្របតាមស្តង់ដាមិនធ្លាប់មាននេះ ក្រុមហ៊ុន​បានខិត​ខំ​រៀប​ចំឡើងដោយ​ជ្រើស​រើស​​​​​យក ទីតាំងសម្រាប់លក់ដែលមានភូមិសាស្ត្រល្អ តាមបណ្តោយផ្លូវ ៥៩៨ ឬ ផ្លូវ ឯកឧត្តមជាសុផារ៉ា ដែលមានចំងាយ ប្រមានត្រឹមតែ១គីឡូមែត្រ ពីរង្វង់មូល​ខេមកូស៊ីធី ​ឬ ១,៥គីឡូមែត្រពី​ផ្សារ​ទំនើប​អីអនម៉លទី២ ជាពិសេស​គំម្រោង​នេះស្ថិត នៅក្នុង​តំបន់​ដែល​មាន​ការ​អភិវឌ្ឍ​​យ៉ាងឆាប់​រហ័ស​នា​ពេល​​បច្ចុប្បន្ន និងពេល​ខាងមុខ។ ​ក្រុមហ៊ុន​បានរៀប​​ចំតាម​មាត្រ​ដ្ឋានលំនៅដ្ឋាន​រស់​នៅដ៏ល្អ​រួចជា​​ស្រាច់​​ដោយមានការ ចាក់ផ្លូវបេតុង​ធំទួលាយ តភ្ជាប់ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូ ដែលអមទៅដោយ​សួនច្បារមាន​ដើម​ឈើធំៗ​ស្រស់​បំព្រង ​​និង ហេដ្ឋារចនាសម្ព័ន្ធ​មានសភាព​ធំទូលាយ​។ បុរីភ្នំពេញថ្មី~​ដឹហាម៉ូនីវីល្ល មានលក់ ផ្ទះល្វែង វីឡាកូនកាត់ វីឡាភ្លោះ វីឡាឃ្វីន និង វីឡាឃ្វីនB។ រួសរាន់ឡើង!​ ទំនាក់ទំនង​ទូរស័ព្ទលេខ 012719559, 012 933666,​​​ 097 8157777, 010240123។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!