ព្រឹតិ្តការណ៍ថ្មីៗ

បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ជិតមកដល់ហើយ ម៉េចអភិបាលខេត្តបន្ទាយមានជ័យ ទុកអោយរាស្គ្រជួបការលំបាកទៀត!

2 ឆ្នាំ មុន 4 តូ សុផល

បន្ទាយមានជ័យ ៖ ផ្លូវ១ខ្សែរនៅពេលមានភ្លៀងម្តងណាវេទនាពេលហ្នឹងគួរតែអាជ្ញាធរមើលផងទុកអោយរាស្ត្រ ជួបការលំបាកពេលណាកសាងដែលជួបការលំបាកទៅមកនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ផ្លូវនេះស្ថិតនៅក្រុងប៉ោយប៉ែត។ប្រជាពលរដ្ឋដែលជាប់ផុងបានប្រាប់ថា៖កាលពីយប់ថ្ងៃទី១០ខែឧសភាឆ្នាំ២០១៧នៅក្រុងប៉ោយប៉ែតមានភ្លៀងធ្លាក់មួយមេលុះព្រឹកឡើងងើបទៅផ្សាទិញអីវ៉ាន់ក្រោយត្រឡប់មកវិញរម៉កកងបីបានជាប់ផុងទៅមុខលេងរួចព្រោះផ្លូវបែកផុកវ៉ុលទៅមុខក៍មិនរួចថយក្រោយក៍មិនរួចដែរ។

ប្រជាពលរដ្ឋរូបនោះបានបញ្ជាក់ថា៖ផ្លូវជាប់ផុងនេះតាមពិតរងការខូចខាតនិងបំផ្លាញពីក្រុមហ៊ុនរថយន្តដឹកដីលក់ហើយកៀដីលុបវិញដោយមិនដាក់គ្រោះពេលភ្លៀងមកម្តងៗបណ្តាលបែកផុកប្រជាពលរដ្ឋទៅមកជាប់ផុង។ហើយផ្លូវនេះប្រជាពលរដ្ឋដែលឆ្លងកាត់ធ្វើដំណើរមាន១.ភូមិអូរនាង ២.ភូមិអូរឫស្សី ៣.ភូមិទួលពង្រ ៤.ភូមិចាន់គីរី ៥.ភូមិប្រជាធម្មស្ថិតក្នុងសង្កាត់.ក្រុងប៉ោយប៉ែត។

ប្រជាពលរដ្ឋបានសំណូមពរដល់លោក ង៉ោ ម៉េងជ្រួល អភិបាលក្រុងប៉ោយប៉ែត និងលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យនិងមន្ទីពាក់ព័ន្ធជួយមើលពីទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋផងព្រោះថា៖ផ្លូវនេះជាផ្លូវប្រជាពលរដ្ឋឆ្លងកាត់ទៅមកពីជនបទមកប្រជុំជននិងសិក្សានុសិស្សទៅសាលានិងកម្មករកម្មការនីទៅធ្វើការនៅរោងចក្រ។

គួរតែធ្វើការជួសជុលនិងកសាងផ្លូវនេះឡើងវិញផងព្រោះរដូវកាលបោះឆ្នោតក្រុមប្រឹក្សាឃុំ.សង្កាត់ជិតមកដល់ហើយត្រូវកាសងអោយបានមុនថ្ងៃបោះឆ្នោតនេះជាការប្រសើរសម្រាប់បងប្អូនប្រជាពលរដ្ឋ។

គួររំលឹកថា៖កាលពីថ្មីៗនេះលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតទទួលបានប័ណ្ណសសើរទីក្រុងស្អាត ក្រោយពេលទទួលបានការទទួលស្គាល់ពីក្រសួងត្រូវកសាងផ្លូវនេះបានល្អដូច(ប័ណ្ណសសើរ)។ទាក់ទិនផ្លូវបែកផុងប្រជាពលរដ្ឋទៅមកជួបការលំបាកបានទំនាក់ទំនងទៅលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតដែរតែមិនអាចធ្វើការបញ្ជាក់បានឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ