ព្រឹតិ្តការណ៍ថ្មីៗ

គួរអោយអាណិតណាស់ ចុះលេងទឹកស្រះលុងស្លាប់ទាំង២នាក់បងប្អូន

1 ឆ្នាំ មុន 2 តូ សុផល

ខេត្តមណ្ឌលគិរី ៖ ក្មេងស្រី​ពីរ​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​ឳ​ពុក​ម្តាយ​ទៅ​ចំការ ហើយ​ទុក​កូន​និង​ក្មួយ​អោយនៅ​ចាំផ្ទះ បែរជា​នាំគ្នា​ទៅលេង​ទឹកស្រះ នៅក្បែ​ល​ផ្ទះ បណ្តាលអោយ​លង់ទឹក​ស្លាប់ ទាំងពីរ​នាក់ ហេតុការណ៍​នេះ​បាន​បង្កអោយមាន​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង២និង៣០នាទី រសៀល ថ្ងៃទី១០ខែឧសភា​ឆ្នាំ២០១៧នេះ នៅ​ចំនុច​អូរ​ទេ ស្ថិតនៅ​ក្នុងភូមិ​ពូ​រ៉ា​ប៉ែត ឃុំក្រង់​តេះ ស្រុក​ពេជ្រ​ដា ខេត្តមណ្ឌលគិរី។ក្មេងស្រី​ទាំងពីរ​នាក់ ដែល​លង់ទឹក​ស្លាប់ ត្រូវជា​បង្អូន​បង្កើត​នឹង​គ្នា ទី១ឈ្មោះ វិចិត្រ ធីតា អាយុ៨ឆ្នាំ មាន​ឳ​ពុក​ឈ្មោះ ចាន់ វិចិត្រ និង​ម្តាយ​ឈ្មោះ​ស្រី នី ចំណែក​ក្មេងស្រី​ទី២ឈ្មោះ រីត ណា​ណា អាយុ៨ឆ្នាំ​ដូចគ្នា មាន​ឳ​ពុក​ឈ្មោះ រីត ផល រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!