ព្រឹតិ្តការណ៍ថ្មីៗ

លោកតា ហង់ មឿន អាយុ ៦២ឆ្នាំ រកព្រឹកខ្វះល្ងា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចអំពាវនាវរកជំនួយមនុស្សធម៌

3 ឆ្នាំ មុន 0 តូ សុផល

ខេត្តតាកែវ៖ ក្រោយពីខ្ញុំបាទ តូ សុផលប្រធានព័ត៌មាន ធី អិន អិន និងក្រុមការងារព័ត៌មានមនុស្សធម៌ នាំយក អំណោយដ៍ថ្លៃថ្លា របស់លោកជំទាវឧបនាយនាយរដ្ឋមន្រ្តី ម៉ែន សំអន នូវរទេះរុញ២គ្រឿងទៅ ដល់លំនៅដ្ឋាន របស់ជនពិការទីទាល់ក្រ នៅឯខេត្តតាកែវ កាលពីថ្ងទី ២ កក្កដា ២០១៦ នេះ គិតថាធូរ ចិត្តបន្តិច ព្រោះអ្វីដែលធ្លាប់បាន សន្យាជាមួយ ពួកគាត់ទាំងពីរនាក់ថា និងព្យាយាមអំពាវនាវ រកសប្បុរជន ជួយឧបត្ថមគឺបានសម្រេចហើយ មិនត្រឹមតែរទេះរុញ២គ្រឿងទេ លោក ជំទាវបានជួយឧបត្ថម ជាថវិការ មួយគ្រួសារ២៥ម៉ឺនរៀលទៀត។

សង្ឃឹមថាក្រោយភ្លៀងមេឃនិងស្រឡះ សប្បាយចិត្តបានមួយថ្ងៃត្រូវដេកព្រួយទៀតហើយតើខ្ញុំគួររកច្រក ចេញបែបណាព្រោះ Inbox របស់ខ្ញុំទទួលបានសារ និងរូបភាព ពីគ្រួសារទីទាល់ក្រអំពាវនាវសុំអោយជួយ គាត់ផង។ បើខ្ញុំមានទ្រព្យធនល្មមសមគួរ ប្រហែល មិនចាំ បាច់អីទៅដេកព្រួយទេ?   តែទោះបីយ៉ាងណាក៍ មិនឆ្លើយបដិសេដ្ឋដែរ និងប ន្តអំពាវនាវរកសប្បុរសជនជួយដល់គ្រួសារគាត់ ក្រែងបានបន្តិចបន្តួចជួយ សម្រួលដល់ជីវភាពរស់នៅខ្លះៗ គ្រួសាររកព្រឹកខ្វះល្ងាច ឈ្មោះ ហង់ មឿន អាយុ៦២ឆ្នាំ មានកូនក្នុង បន្ទុក៤ នាក់ កូនឈ្មោះ ហង់ ទូច ភេទប្រុស អាយុ 25ឆ្នាំ មានជំងឺសសៃប្រសាទ នឹងចៅស្រី2នាក់ ឈ្មោះ កាន ភារុន អាយុ១២ឆ្នាំរៀន ថ្នាក់ទី2 និងម្នាក់ទៀតអាយុ៦ឆ្នាំ ឈ្មោះ កាន ធារី៕

បច្ចុប្បន្ន រស់នៅក្នុងភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

សប្បុរសជនជិតឆ្ងាយ ក្នុងក្រៅប្រទេសមេតាជួយវិភាគនិទានជួយដល់ពួកគាត់ ក្នុងប្រយោជន៍ចូលរួមសង្គ្រោះសង្គមទាំងអស់គ្នា រីក៏អាចទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ខ្ញុំបាទ តូ សុផល ប្រធានព័ត៌មាន TNN លោក សុខ ស៊ីឌី ភ្នាក់ទូរទស្សន៍ហង្សមាស និង លោក រាជ សារ៉ាត់ភ្នាក់ទូរទស្សន៍លេខ៣ និងPost News លោក តុង សីហា ភ្នាក់ងារ TV3 និង នគរវត្តតាម រយៈលេខ 0963899997 / 012 481 683

visit us: http: www.tnn-news.com

Facebook Page: TNN

Facebook account : Sophall Tnn

41f1e089-9b08-4883-bbe9-b284f56922c5 81cc5f64-8ea9-4d42-88c0-47f2949d6cf1 f8e40ff0-6854-4bed-be16-60dcc37eb3ab (1)

8999a21c-be67-4ec0-a59e-01464f5516ad}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!