ព្រឹតិ្តការណ៍ថ្មីៗ

ក្មេងទំនើងនៅតែបន្តអុកឡុកកាប់សម្លាប់ឆៅៗនៅទឹកដីខណ្ឌពោធិ៍សែនជ័យ គ្មានញញើតបងៗសមត្ថកិច្ចសោះ!

3 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ មួយរយៈចុងក្រោយសមរភូមិផ្លែដាវនៅទឹកដីខណ្ឌពោធិ៍សែនជ័យហាក់កើតមានជាញ៉ឹកញាប់

បង្កអោយប្រជាពលរដ្ឋមានការភ័យខ្លាចជាខ្លាំង និងសំណូមពរអោយ សមត្ថកិច្ច ឬអាវុធហត្ថខណ្ឌ ពោធិ៍ សែនជ័យមេត្តាយកចិត្តទុក្ខ ដាក់ពង្រឹងលើការការពារសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានផង បើមួយ ថ្ងៃៗ លឺតែកាប់សម្លាប់គ្នាយ៉ាងនេះ ពលរដ្ឋពិតជាមិន អាចចេញក្រៅផ្ទះប្រកបការងារអ្វីបានទេ បើមាន ករណីកាប់ប្រហារទាំងក្បាលព្រលប់បែបនេះ ជាក់ស្តែងកាលពីវេលាម៉ោង៧និង ២០នាទីយប់ថ្ងៃទី៣ខែ កក្កដា ឆ្នាំ ២០១៦ នៅចំនុចក្រោយផ្សារកាណាសីធី ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែន ជ័យ បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម ចំណែកម្នាក់ទៀតរបួសស្រាល។

ជនរងគ្រោះទី១ ជា សុភាព ភេទប្រុសអាយុ28ឆ្នាំមុខរបរកម្មករសំណង់ ស្រុកកំណើតភូមិ ត្រពាំង កណ្តាលឃុំមឺនជ័យ ស្រុករំដួល ស្នាក់នៅបន្ទប់ជួលជិតកន្លែងកើតហេតុខាងលើ(ស្លាប់)

ទី២ សោម ពិស័យហៅអេងអាយុជាងសាមសិបឆ្នាំមានស្រុកកំណើតជាមួយគ្នា(របួសស្រាល) បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅ ក្លីនិកអង្គរ។

ប្រភពបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់បានដើរចេញពីបន្ទប់ជួលក្នុងបំណង មកផ្សារកាណាសីធី លុះមក ដល់កន្លែងកើតហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យចំនួន4នាក់ជិះ ម៉ូតូC125ពណ៌ខ្មៅ2គ្រឿងមិនចាំសេរីនិងស្លាកលេខមក ដល់ ក៏កាប់មកលើជនរងគ្រោះពីក្រោយចំកញ្ចឹងកបណ្តាលអោយស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យនិងម្នាក់ទៀតត្រូវខ្នងបណ្តាលអោយរបួសស្រាល។

គូររំលឹកដែរថាកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៧ និង៣០នាទី នៅមុខច្រកផ្លូវចូលរោង ច្រក QMi ស្ថិតនៅក្នុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យុជនម្នាក់ស្លាប់ ហូរ ឈាមស្រោចលើផ្លូវក្រោម ផ្លែដាវសាំម៉ូរៃត្រូវ សុះសាច់ និងជិតដាច់ក ក្រោយឆាកប្រយុទ្ធជាមួយក្រុម ក្មេងស្ទាវមួយក្រុមមានគ្នា៨នាក់ជិះម៉ូតូ៣ទៅ៤គ្រឿង។

ក្រោយសមរភូមិផ្លែដាវសាំម៉ូរៃបើកឆាកប្រយុទ្ធកាប់សម្លាប់ឆៅៗញ៉ឹកញាប់ ប្រជាពលរដ្ឋពិតជាមានក្តី ព្រួយបារម្មណ៍ និងសំណូមពរ យ៉ាងទទូចដល់ នគរបាល និង អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បង្កើនការយកចិត្តទុក្ខដាក់ លើបញ្ហាក្មេងទំនើងបងតូចបងធំផង ជាពិសេសបើនៅតែបន្តបណ្តែតបណ្តោយ បែបនេះ ទៀតតើរាស្រ្តរំពឹងអ្វី?

2470c501-e32b-4f3e-962f-65d4a8fa7d33 36102848-4e46-49ae-bf48-520ba0c9e454 a2ba3b44-474c-47a1-b7f6-c4a6357373cc f771c295-5f5d-4665-ab1f-75a649db0e2fimage-323 image-324 image-332if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!