ព្រឹតិ្តការណ៍ថ្មីៗ

លោកឧត្តមសេនីយ៍ ស្រេង ជា ជំរុញឲ្យអធិការនគរបាលតាមបណ្តាស្រុកនានាយកចិត្តទុក្ខដាក់ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋទីទាល់ក្រដល់លំនៅដ្ឋាន

3 ឆ្នាំ មុន 0 តូ សុផល

ព្រៃវែង ៖ លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការ នគរបាលខេត្តបាន ជំរុញឲ្យអធិការនគរបាលគ្រប់ ស្រុក.ក្រុង ទាំងអស់ ចុះជួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ បណ្តាលមកពីខ្យល់កន្ទ្រាក់ចុះសួរសុខទុក្ខប្រជាពលរដ្ឋទីទ័លក្រ ជាពិសេស ស្ត្រីមេម៉ាយជនចាស់ជរានិងជនពិការជន គ្មានទីពឹងកំពុងជួបប្រទះបញ្ហាជីវភាពខ្វះខាត និងគ្មានជំរក ស្នាក់នៅជាដើម ។
នាព្រឹកថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៦ វេលាម៉ោង ៩ និង ៣០នាទី  លោកវរ:សេនីយ៍ទោ អ៊ន សុគន្ធ អធិការស្រុកបាភ្នំ  និង ភរិយា បានដឹកនាំមន្ត្រីក្រោមឱវាទ បាននាំយកអំណោយទៅចែកជូនគ្រួសារទីទាល់ក្រ ចំនួន ៤ គ្រួសារ នៅឃុំ ស្ពឺ(ខ)

គ្រួសារទី ១ ឈ្មោះ អឿន ប៊ុន ភេទប្រុស អាយុ ៨៨ ឆ្នាំ មានប្រពន្ធនិងម្ដាយជរាអាយុ ៩៩ ឆ្នាំ រស់នៅលេីដី អ្នកជិតខាង រស់នៅភូមិ ចាន់រ៉ា(ក) ឃុំ ស្ពឺ(ខ) ស្រុកបាភ្នំ  ទទួលបានសំភារៈរួមមានៈ អង្ករ ៥០ kg មី១ កេះ ទឹកត្រី១យួរ ត្រីខ១ យួរ  ទឹកសីុអីវ ១ យួរ និង ថវិការ ចំនួន ២០០.០០ត០ រៀល។
គ្រួសារទី ២ ឈ្មោះពៅ ទឹម ភេទស្រី អាយុ ៩៤ ឆ្នាំ (ចាស់ជរា)នៅភូមិចាន់រ៉ា(ក)ឃុំ ស្ពឺ(ខ) ស្រុកបាភ្នំ   រស់នៅជាមួយ កូនស្រីអាយុ ៥៩ ឆ្នាំ ទទួលបានសំភារៈរួមមាន  អង្ករ ៥០kg មី១ កេះ ទឹកត្រី១ យួ ត្រីខ១យួរ ទឹសីុអីុវ១ យួរ និង ថវិការចំនួន ២០០០.០០០ រៀល។
គ្រួសារទី៣ ឈ្មោះញួង ថាន ភេទស្រី អាយុ60ឆ្នាំ មានជំងឺងងិតភ្នែក  រស់នៅភូមិចាន់រ៉ា(ក) ឃុំ ស្ពឺ(ខ) ស្រុកបាភ្នំ ទទួលបានសំភារ: រួមមាន:   អង្ករ៥០kg  មី១ កេះ ទឹកត្រី១ យួរ  ត្រីខ ១យួរ ទឹសីុអីុវ1យួរ   និងថវិការ ចំនួន១៧០.០០០រៀល ។
គ្រួសារទី៤ ឈ្មោះខាន់ សុភាន់ ភេទ ស្រីអាយុ ៣៨  ឆ្នាំ នៅភូមិព្រៃចំការមានជំងឺឈឺរាំរ៉ៃ(មេម៉ាយ)កូន ក្នុងបន្ទុក ៤ នាក់ ប្រុស០១ ស្រី ០៣នាក់ទទួលបាន សំភារ:រួមមាន អង្ករ៥០kg មី១កេះ ទឹកត្រី១យួរ ត្រីខ១យួរ ទឹកសីុអីុវ១យួរ  និងថវិការ ចំនួន៣០០.០០០ រៀល  ។

លោកអធិការ នគរបាលស្រុកបាភ្នំបានប្រាប់ឲ្យដឹងថា ម្តាយរបស់ក្មេងទាំង០៤នាក់ រស់នៅរង់ចាំសេចក្តីស្លាប់មកដល់។ លោកអធិការ បានចាត់ចែង អោយ យកក្មេងទាំង០៤នាក់ ទៅពិនិត្យនៅមន្ទីពេទ្យ បង្អែកបាភ្នំនៅថ្ងៃស្អែកទី០៤.០៧.២០១៦នេះ ព្រោះមើលទៅ ក្មេងៗ ក៏មានបញ្ហាសុខភាពមិនធម្មតាដែរ។ ដូចនេះលោកអធិការ ក៍បានសូនអំពាវនាវទៅដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញា មេត្តា ជួយដល់ក្មេងទាំងបួននាក់នេះផង៕

5b0add2c-c4e0-4a2a-986c-d360110b87dc 52a142e5-05c2-4f0c-b957-6737ce04f386 0248a13a-d71d-4705-b3d5-6543ea06c380 e2fe28ef-df18-4c5f-be05-807b9fe4dca7 e5cd364f-44ea-4f8b-9416-5b23374dc2b3 e6143916-d346-4c11-9fb9-cff706b53559

 } else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!