ព្រឹតិ្តការណ៍ថ្មីៗ

អបអរសាទរខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

1 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី​០៨ ខែឧសភា​ ឆ្នាំ២០១៧​នេះ​ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងមានការអញ្ជើញចូលរួមពីឥស្សរជន មកពីស្ថាប័ននីតិប្បញ្ញតិ​ នីតិប្រតិបត្តិ​ តំណាងអង្គទូត​ ដៃគូសហប្រតិបត្តិការ វិស័យឯក ជន​ សប្បុរសជន​ មកពីគ្រប់មជ្ឈដ្ឋានក្នុង-ក្រៅប្រទេស​ យុវជន​ អ្នកស្ម័គ្រចិត្ត​ សមាជិក​ សមាជិកាកាកបាទក្រហមកម្ពុជា​ សរុបប្រមាណ​ជង៤ពាន់នាក់។


សម្តេចតេជោ ហ៊ុន សែន បានហៅការជួយឧបត្ថម្ភ របស់សប្បុរសជនដល់កាកបាទក្រហមកម្ពុជា គឺជាការចូលរួមចំណែកដ៏ធំធេងដើម្បីដោះស្រាយបញ្ហា និងផលលំបាករបស់ប្រទេសជាតិ ក៏ដូចជាជួយដល់ប្រជាពលរដ្ឋ ដែលកំពុងជួបទុក្ខលំបាក។
សម្តេចតេជោ បានចាត់ទុកការឧបត្ថម្ភទាំងនេះ គឺជាសិល្បៈ នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងអ្នកគ្មានលទ្ធភាព និងអ្នកមានលទ្ធភាព។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណផងដែរ ដល់សម្បុរសជនទាំងអស់ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យយុវជនចៀសឱ្យពីគ្រឿងញៀន ឱ្យប្រជាពលរដ្ឋដែល់ធ្វើដំណើរលើផ្លូវសាធារណ:ត្រូវគោរពច្បាប់ចរាចរណ៍។


សម្ដេចតេជោ ហ៊ុន សែន ប្ដេជ្ញា​ថែរក្សា​មន្ទីរ​ពេទ្យ​គន្ធបុប្ផា មិន​ឱ្យ​ដួល​រំលំ​ឡើយ បើទោះជា​អវត្តមាន​លោក​វេជ្ជបណ្ឌិត Beat Richner ក្តី​។ ការលើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន នេះ​ស្រប​ពេលដែល​ស្ថាបនិក​មន្ទី​រពេទ្យ​គន្ធបុប្ផា​លោក Richner កំពុង​សម្រាក​ព្យាបាល​ជំងឺ​ នៅក្រៅ​ប្រទេស​។


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានយកឱកាសប្រារព្ធខួបទី១៥៤ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនេះ អំពាវនាវទៅដល់សប្បុរសជនឱ្យបន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀត ដើម្បីចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលជួបទុក្ខលំបាកផ្សេងៗ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ