ព្រឹតិ្តការណ៍ថ្មីៗ

វាំងននខ្មៅនៃស្នេហាត្រីកោណឈានដល់សម្លាប់រួចយកសាកសពច្រកបាវ ទៅចោលក្នុងទឹកត្រពាំង ត្រូវលាតត្រដាងហើយ

3 ឆ្នាំ មុន 0 តូ សុផល

ខេត្តកណ្តាល៖ ដំរីស្លាប់យកចង្អេរបាំងម៉េចនិងជិត សម្លាប់មនុស្សហើយខំបិទបាំងនិងច្រកប៉ាវយកទៅ ចោលក្នុងត្រពាំងគិតថារួចខ្លួន ចុងក្រោយឈាមស្រែកស្បែកហៅសមត្ថកិច្ចខេត្តកណ្តាលចាប់ជាត់គិត ដដែល។ ជនសង្ស័យពាក់ព័ន្ធនិងករណីឃាតកម្មនេះ  ទី១.ឈ្មោះ ខេម ខេង ភេទប្រុសអាយុ ២៩ឆ្នាំជន ជាតិខ្មែរ (ប្ដី)។ទី២.ឈ្មោះចាប សុខ ជឿន អាយុ ២៦ឆ្នាំជនជាតិខ្មែរ(ប្រពន្ធ) ជនសង្ស័ទាំង០២ មានទី លំនៅ ស្ថិតនៅ ក្នុងភូមិ តានូ  ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនរងគ្រោះមានឈ្មោះ ឈ្មោះ លៃ លីន ភេទប្រុស អាយុ២៧ឆ្នាំជន ជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីកន្លែងកំណើត ភូមិតា នូ ឃុំស្អាងភ្នំ ស្រុក ស្អាង ខេត្តកណ្ដាល អាសយដ្ឋាន៖  ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

គួររំដែរថា នៅថ្ងៃទី០២ខែ កក្កដា ឆ្នាំ ២០១៦វេលាម៉ោង១៤និង ៣០នាទីរសៀល មានករណី ប្រទះឃើញសាកសពច្រកបាវអណ្ដែត ទឹក ត្រពាំង នៅចំណុចក្នុងត្រពាំងតាណែមទំហំ៤០ គុណ៥០ ជម្រៅត្រឹមចង្កេះ មនុស្សចាស់ គោកជុំវិញ ស្ថិតនៅក្នុងភូមិតានូ ឃុំស្អាង ភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ក្រោយសមត្ថកិច្ចជំនាញពិនិត្យបញ្ចប់ ភ្លាមៗនោះមានការបើកការស៊ើបអង្កេតជាបន្ទាន់ បន្តមកដល់ ថ្ងៃទី ០៣ខែ មិថុនា ឆ្នាំ ២០១៦ វេលាម៉ោង០៩និង០០នាទី បាន កំណត់បានមុខសញ្ញាជនសង្ស័យចំនួន ០២នាក់ ដែលជាប់ពាក់ព័ន្ធសង្ស័យនិង ករណីឃាតកម្មខាង លើ។

នៅចំពោះមុខសមត្ថកិច្ច ប្ដី ប្រពន្ធជាឃាតករបានសារភាពថា អ្នកទាំង ០២ ខ្លួនពិតជាបានសម្លាប់ឈ្មោះ លៃ លីន ពិតប្រាកដមែន ដោយមូលហេតុ ឈ្មោះ លៃ លីន លបលួចទាក់ទងស្រឡាញ់ប្រពន្ធរបស់ខ្លួន  ហើយខ្លួនក៍តាមទាន់ពេលអ្នកទាំង០២អោបថើបគ្នា ហើយបានសួរដេញដោល ប្រពន្ធសារភាពថា៖ ខ្លួន ចាញ់បោកការលួងលោម របស់គេ(ជនរងគ្រោះ)។ បន្ទាប់មកឈ្មោះខេម ខេង បានប្រាប់ប្រពន្ធ ឲ្យខល ហៅតាមទូរស័ព្ទទៅឈ្មោះលៃ លីនមកដើម្បីសម្លាប់។ នៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០១៦ វេលាម៉ោង ២១ និង០០នាទីយប់ ខ្លួនបានឲ្យប្រពន្ធ ខលណាត់ហៅ ឈ្មោះ លៃ លីន មកជួបនៅផ្ទះ ហើយខ្លួនបាន រៀបចំចរន្តអគ្គិសនីដើម្បីត្រៀមឆក់ ពេលឈ្មោះ លៃ លីន មកដល់ផ្ទះខ្លួន ក៍យកប្រដាប់ឆក់ នោះឆក់ទៅ លើ ឈ្មោះ លៃ លីន បណ្ដាលឲ្យសន្លប់ ហើយក៍យកត្បូងចប វាយលើក្បាលបន្ថែមទៀត បន្ទាប់មក ក៍យកថង់ផ្លាស្ទីច ច្រកក្បាល យកកៅស៊ូ រិតកង់ រិតកបន្ថែមកុំឲ្យចេញ ឈាម និងយកការ៉ុង មានថង់ផ្លា ស្ទីច ខាងក្នុងច្រកសាកសព សែង០២នាក់ ប្ដី ប្រពន្ធ យកមកទម្លាក់ចោល នៅត្រពាំងតាណែម ដែល មានចម្ងាយប្រហែល ២០០ម៉ែត្រពីផ្ទះ រួចងូតទឹកចូលដេក ចំណែក ចបកាប់ទុកក្នុងរោងគោ នឹងខ្សែភ្លើង ដែក ដងឬស្សី ទុកនៅក្រោមគ្រែក្នុងផ្ទះ។

បច្ចុប្បន្នជនសង្ស័យទាំង០២ កំពុងសួរនាំដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធិ ចំណែកសពប្រគល់ទៅអោយសាច់ញាតិធ្វើ បុណ្យតាមប្រពៃណី។

26e4254d-3e62-4369-9252-d9f0ec152da7 e0f1d9b5-3497-4a6a-b25c-775fe2d8d4e0 f1958e04-0814-4c44-980a-b879de0bcdf99e1e5acb-41ca-41f6-80c4-b54e8eb51509 14b5c441-e0dd-4f97-ad51-d390773b1ac3 17d2e912-1dfa-46f1-9b83-0e8b3b2aad54 44ab55cf-403b-437e-b1fa-69b29d9d9165 83f6ec18-d80b-4d40-ba66-9a865cd95982 886b50d6-14fe-4369-a157-4963decb96cc}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!