ព្រឹតិ្តការណ៍ថ្មីៗ

រត់ឆ្លងផ្លូវមិនផុតត្រូវរថយន្តដឹកទំនិញធន់ធ្ងន់កិនស្លាប់យ៉ាងអាណោចអាធ័ម នៅស្រុកលើកដែក

3 ឆ្នាំ មុន 10 តូ សុផល

ខេត្តកណ្តាល៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០១៦ វេលាម៉ោង ១៤និង៣០នាទីនៅត្រង់ចំណុចលើផ្លូវលេខ១៤ ចន្លោះkm២៥.២៦ភូមិបឹងកណ្តលឃុំខ្ពបអាទាវស្រុកលើដែកខេត្តកណ្តាលមានករណីគ្រោះថ្នាក់ចរារចររវាងរថយន្តបុកអ្នក់ថ្មើជើងបណ្តាលអោយស្លាប់ ចំំណែកអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់បន្សល់ទុករថយន្តHYUNDAIប្រភេទដឹកទំនិញទម្ងន់ចំណុះ១៩តោន៥ភ្លៅពណ៍សរពាក់ស្លាកលេខ3A 6399នៅកន្លែងកើតហេតុ។

ប្រភពអោយដឹងថាជនរងគ្រោះដែលស្លាប់មានឈ្មោះស្រាវ វិថី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលនៅភូមិឃុំកើតហេតុមុខរបរកម្មករ។


ប្រភពបន្តទៀតថា នៅថ្ងៃខែឆ្នាំម៉ោងកើតហេតុខាងលើ ភាគីរថយន្តមានទិសដៅពីក្អមសំណរ ទៅអ្នកលឿងពេល
ស្របពេលដែលជនរងគ្រោះបានរត់ឆ្លងផ្លូវថ្នល់ពីលិចទៅកើតស្របពេលនោះរថយន្តបើកមកដល់កន្លែងកើតហេតុជនរងគ្រោះដើរចូលចន្លោះកង់ទី៣ទី៤ផ្នែកខាងឆ្វេងអូសចម្ងាយប្រហែលជាង១០ម៉ែតបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុតែម្តងចំពោះ។

បច្ចុប្បន្ន សាកសពជនរងគ្រោះជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។រីឯរថយន្តយើងបានយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក បន្តស្រាវជ្រាវកសាងសំណុំរឿងតាមនិតិវិធី។

13439116_1111598742246125_7226281900979394695_n 13557736_1111598785579454_4544953722630341374_n 13567386_1111598755579457_1387257123534758107_n 13592208_1111598878912778_1783640027799165148_n 13600154_1111598728912793_1718715579145156204_n

 d.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!