ព្រឹតិ្តការណ៍ថ្មីៗ

ព័ត៌មានបំភ្លឺ ជូនលោក ផែង វណ្ណះ និងលោក Meas Saborn

1 ឆ្នាំ មុន 2 តូ សុផល

ភ្នំពេញ ៖(ប៊ូ វឌ្ឍនា)  ក្នុងនាមខ្ញុំបាទ ជានាយករងរដ្ឋបាលខណ្ឌច្បារអំពៅ និងក្នុងនាមរដ្ឋបាលខណ្ឌច្បារអំពៅ សូមធ្វើការបកស្រាយ និងផ្តល់ពត៌មានមួយចំនួនពាក់ព័ន្ឋចំណុចកែវផ្លូវចូលស្ថានីយ៏ទូរទស្សន៏បាយ័ន ដែលបានលើកនៅក្នុង Account Facebook របស់បងប្រុស ផែង វណ្ណះ និងលោក Meas Saborn ដូចខាងក្រោម :ដោយរយះកាលកន្លងមក មានក្រុមហ៊ុនវិនិយោគមួយឈ្មោះ The Park Community Mall បានដាក់គម្រោងវិនិយោគសាងសង់ផ្សារទំនើបមួយ ដែលរួមមាន: ផ្សារទំនិញ, ហាងCoffee, អាហារដ្ឋាន និងហាងសំលៀកបំពាក់ នៅចំនុចសងខាងកែវផ្លូវចូលប៉ុស្ត៏បាយ័ន ដោយក្នុងនោះ ក្រុមហ៊ុនបានសន្យារៀបចំជួសជុលកំណាត់ផ្លូវដែលកំពុងខូចខាតនេះឡើងវិញទាំងស្រុង។

តាមគម្រោងរបស់ក្រុមហ៊ុន ផ្លូវនេះនឹងត្រូវជួសជុលឡើងវិញ ដោយពង្រីកទទឹងរហូតដល់ 12m ដែលបច្ចុប្បន្នផ្លូវនេះមានតែទំហំជាក់ស្តែងតែ 8m ហើយលើកកម្ពស់ស្មើនីវ៉ូផ្លូវជាតិលេខ១ តែម្តង។ ដោយសារមានគម្រោងដូច្នេះហើយ ទើបរដ្ឋបាលខណ្ឌច្បារអំពៅ បានត្រៀមសហការរួចជាស្រេចជាមួយក្រុមហ៊ុន The Park Community Mall សំរាប់ជួសជុលកំណាត់ផ្លូវនេះនាពេលដ៏ឆាប់ខាងមុខនេះ ។

តាមរយះការឆ្លើយតបពត៌មានជូនបងប្រុស ផែង វណ្ណះ និងលោក Meas Saborn ក៏ដូចជាសាធារណះមតិទាំងអស់ រដ្ឋបាលខណ្ឌច្បារអំពៅ សូមការអាធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងជួបប្រទះផលលំបាកក្នុងការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវមួយនេះ។ ចំពោះមុខនេះរដ្ឋបាលខណ្ឌច្បារអំពៅ នឹងជំរុញ ក្រុមហ៊ុន The Park Community Mall អោយធ្វើការឈូសឆាយពង្រីក និងចាក់ថ្មជាបណ្តោះអាសន្នសិន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ រហូតឈានដល់ការចាក់បេតុងឡើងវិញ។

សូមបងប្រុស ផែង វណ្ណះ ជ្រាបជាពត៌មាន និងសុំការយោគយល់ពីប្រជាពលរដ្ឋទាំងអស់។

ពីប្អូន ប៊ូ វឌ្ឍនា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ