ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនបច្ច័យ ៥ ពាន់ដុល្លារ ដល់សមាគម ទ្រទ្រង់ការបោះពុម្ព និងអប់រំ

3 ឆ្នាំ មុន 18 តូ សុផល

ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០១៦ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគេនបច្ច័យ ចំនួន ៥ ពាន់ដុល្លារ ដល់សមាគមទ្រទ្រង់ការ បោះពុម្ព និងអប់រំ ដែលមានព្រះលិខិតបញ្ញា ប៉ែន វិបុល ជានាយកប្រតិបត្តិ។

លោកជំទាវ ម៉ែន នារីសោភ័គ និងសហការីនៃខុទ្ទកាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគេនបច្ច័យ ៥ ពាន់ដុល្លាអាមេរិក ខាងលើនេះដល់ព្រះលិខិតបញ្ញា ប៉ែន វិបុល នៅក្នុងពិធីសម្ពោធប្រគេន ប្រគល់ជូនសៀវភៅ សម្តេច នន្ទ ង៉ែត និងបរិស្ថានគឺតែមួយ និងឌីសធម្មទេសនាពេញមួយរាត្រីស្តីពីមង្គល ៣៨ ប្រការ និងការបូកសរុបរបាយការណ៍ឆមាសទី១ ឆ្នាំ ២០១៦ នៃសមាគមទ្រទ្រង់ការបោះពុម្ព និងអប់រំ ដែលបានប្រព្រឹត្តទៅ នៅឧបដ្ឋានសាលាវត្តបុទុមវត្តី រាជធានីភ្នំពេញ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែប្រគេនបច្ច័យ ជាបន្តបន្ទាប់ ដល់ព្រះលិខិតបញ្ញា ប៉ែន វិបុល ដែលសកម្មក្នុងការអប់រំ ពុទ្ធិព្រះពុទ្ធសាសនា ចរិយាធម៌ សីលធម៌ ដល់សិស្សានុសិស្ស និងយុវជនតាមគ្រឹះស្ថានសិក្សា៕

13524363_256566231403357_7062765758982104567_n 13529139_256566788069968_6255276176733069226_n 13533072_256567928069854_2191950952123881962_n 13533241_256565398070107_1276141240225980024_n 13537513_256567924736521_6673859015807381595_n 13567351_256566658069981_3474723770470675239_n 13592561_256566564736657_8977367138918185285_n

if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!