ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋចាប់ជនសង្ស័យម្នាក់ឆក់ទូរស័ព្ទប្រគល់អោយសមត្ថកិច្ចយកស្នាដៃ

2 ឆ្នាំ មុន 4 tnn_admin

ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំនោមពីរនាក់ ត្រូវបានប្រជាពរដ្ឋស្វាគមន៍ឡើងចាស់ដៃ រួចប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍បឹងកក់២ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់មិនមានសំរេច ត្រូវបានប្រជាពលរដ្ឋក្របួចបានម្នាក់ និងម្នាក់ទៀតជិះម៉ូតូរត់ គេចខ្លួនបាត់ស្រមោល។​ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៤និង៣០នាទីល្ងាច ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៨ កែងផ្លូវ៥៤៥ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ស៊ុន សៀងហៃ ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរជាសិស្សសាលាភ្នំពេញថ្មី ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(អ្នកឆក់)​​ ចំនែកជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ(មិនបានមកដាក់ពាក្យបណ្ដឹងទេ)។

យោងតាមព័ត៍ពីប្រជាពរដ្ឋបានអោយដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង មិនចាំស្លាកលេខបើកពីកើតទៅលិចពីរង្វង់មូលទួលគោកមកផ្លូវ៥៩៨បត់ទៅជើង ខណៈមកដល់ចំនុចកើតហេតុកែងផ្លូវ៥៤៥ ស្រាប់តែលេចជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហ្ស៊ូមរ័ ពណ៌ខ្មៅ មិនមានស្លាកលេខមកពីក្រោយបានធ្វើសកម្មភាពឆក់យកទូរសព្ទ័ពីជន រងគ្រោះបានសំរេច ភ្លាមនោះជនរងគ្រោះស្រែកថាចោរទើបប្រជាពរដ្ឋឃើញហេតុការណ៍ដេញតាមពទ្ធ័ចាប់បានជនសង្ស័យម្នាក់រួចស្វាគមន៍ឡើងចាស់ដៃទើបប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍បឹងកក់២ និងម្នាក់ទៀតជិះម៉ូតូ រត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកមកកាន់មូលដ្ឋានប៉ុស្តិ៍បឹងកក់២ ដើម្បីធ្វើកំណត់ហេតុនិងកសាងសំណំុរឿងបញ្ជូនទៅអធិកាខណ្ឌទួលគោកចាត់ការបន្តទៅតាមច្បាប់៕ដោយ៖ខេង ប៊ុនធឿន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ