ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យប្រុសស្រីចំនួន២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនិងករណីចែកចាយគ្រឿងញៀន

1 ឆ្នាំ មុន 9 តូ សុផល

ភ្នំពេញ៖ កម្លាំងអធិការដ្ឋានខណ្ឌមានជ័យសហការជាមួយកម្លាំងនគរអន្តាគមន៍ក្រុងចុះបង្ក្រាបអ្នកចែកចាយនឹងប្រើប្រាស់គ្រឿង ញៀនបានចំនួនប្រុស២ស្រីមួយនឹងដកហូតបានថ្នាំញ្ញៀនមួយកញ្ចប់ធំរួមទាំងម៉ូតូ២គ្រឿង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៣០នាទីយប់ថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៦តាមបណ្តោយផ្លូវបេតុងនៅចំណុចខាងជើងផ្សារ សលាស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។ ជនសង្ស័យជាអ្នកចែកចាយថ្នាំញ្ញៀនមានឈ្មោះភុំសុីដា អាយុ៣៦ឆ្នាំ ស្នាក់នៅក្នុងបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌមានជ័យ។ ស្ត្រីដែលត្រូវជាស្រីស្នេហ៍មានឈ្មោះអា សុី ណា ភេទ ស្រី២៥ ឆ្នាំ ស្នាក់នៅ ផ្ទះជួលបន្ទប់ លេខ ១ នៅម្តុំ អូរបែលក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យមាន ឈ្មោះ វង់ វណ្ណា អាយុ ៣០ឆ្នាំ ស្នាក់នៅម្តុំ ជម្ពូវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុកម្លាំងអធិការដ្ឋានខណ្ឌមានជ័យបានសហការគ្នាជាមួយកង អន្តាគមន៍ក្រុងបានចុះល្បាតនៅក្នុងមូលដ្ឋានរបស់ខ្លួនក៏ស្រាបតែឃើញជនសង្ស័យប្រុសស្រី២នាក់ជិះម៉ូតូម៉ាកGoinoពណ៌ក្រហមពាក់ស្លាកលេខស្វាយរៀង1D1530ដែលសមត្ថកិច្ចសង្ស័យក៏ធ្វើឃាត់ខ្លួនធ្វើការសាកសួរនឹងឆែកឆេរទើបរកឃើញសារធាតុញ្ញៀនមួយកញ្ចប់ធំប្រភេទក្រាមពណ៌សដែលលាក់ទុកនៅក្នុងខ្លួនបុរសខាងលើមានឈ្មោះភុំសុីដា យកមកសាកសួរនៅប៉ុស្តិ៍ស្ទឹងមានជ័យនឹងឈានដល់ធ្វើការឃាត់ខ្លួនបានបុរសម្នាក់ទៀតជិះម៉ូតូម៉ាកស្មាសពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1U3703នៅម្តុំការា៉សសាំងកាល់តិចជិតស្ពានអាការ៧មករាក្រោយមកក៏យកមកឃុំខ្លួនបណ្តោះអាន្ននៅបុ៉ស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យនឹងបញ្ចូនបន្តទៅអធិការដ្ឋានខណ្ឌមានជ័យ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានប្រាប់អោតដឹងថាស្ត្រីខាងលើត្រូវបានសួរនាំទើបដឹងថាមិនមានពាក់ព័ន្ធនៅក្នុងករណីខាងលើនោះទេក៏បានធ្វើការដោះលែងអោយត្រឡប់ទៅផ្ទះវិញចំនែកឯជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានមានជ័យនិងបញ្ជូនបន្តទៅតុលាការចាត់ការតាមផ្លូវ្ចច្បាប់។ ដោយ អាត ចន្ធូ

13262532_1247981135219713_314955475_o13262210_1247980985219728_709685006_o}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ