ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់មនុស្ស៣នាក់ពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់ នៅសង្កាត់ច្រាំងចំរេះ២

1 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ បានធ្វើការចុះបង្ក្រាបទីតាំងលួចលេងល្បែងស៉ីសងខុសច្បាប់ មួយកន្លែង ដោយធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៣នាក់ កាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម៥ ភូមិខ(១) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង ៣នាក់ ទី១-ឈ្មោះ ហង្ស ផល្លី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៥៥៦ ផ្លូវជាតិលេខ៥ ក្រុម២ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦, ទី២-ឈ្មោះ នឿន ណាក់ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កម្មករលីសែងត្រី ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុម៥ ភូមិខ(១) សង្កាត់ច្រាំចំរេះ២ និងទី៣-ឈ្មោះ មិន បុប្ផា ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុម៥ ភូមិខ(១) សង្កាត់ច្រាំចំរេះ២ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះ ដោយសារតែមានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា ទីតាំងខាងលើនេះបានបើកលេងល្បែងស៉ីសង (បៀ) ទាំងថ្ងៃទាំងយប់ ដោយលេងក្នុងមួយថ្ងៃៗធំៗណាស់។ ក្រោយពីបានទទួលព័ត៌មានខាងលើនេះ សមត្ថកិច្ចយើងបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងខាងលើ ដោយឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី ៣នាក់ ដកហូតបៀចំនួន មួយហ៊ួរ កំរាលសំរាប់ត្រាប់ចំនួនមួយផ្ទាំង និងប្រាក់ចំនួន ១៤៥.៧០០រៀល ប្រាក់ដុល្លារចំនួន ២០ដុល្លា ហើយសមត្ថកិច្ចយើងបាននាំខ្លួនមកកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង ៣នាក់ខាងលើ រួមនឹងវត្ថុតាងត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ