ព្រឹតិ្តការណ៍ថ្មីៗ

កាកបាទក្រហមកម្ពុជា​ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ​ និងចូលបុណ្យសពពីរនាក់ប្តីប្រពន្ធ​ ដែលទទួលមរណភាពដោយខ្សែភ្លើងឆក់​

1 ឆ្នាំ មុន 3 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី​ ៣០​ ខែមេសា​ ឆ្នាំ២០១៧​ នេះ​ កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពប្តីប្រពន្ធ​ ២នាក់​ ដែលបានទទួលមរណភាពដោយខ្សែភ្លើងឆក់​ នៅខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ហើយដែលសព​ បានដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត​ ស្ថិតនៅភូមិ​អង្គចង្អេ​ ឃុំស្លា​ ស្រុកសំរោង​ ខេត្តតាកែវ។ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមវេជ្ជ.​ អ៊ុយ​ សំអាត​ នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ​ កាកបាទក្រហមកម្ពុជា​ បានផ្តាំផ្ញើនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយក្រុមគ្រួសារសព​ ជាពិសេស​ កូនប្រុស-ស្រីទាំង​ ៥នាក់ ដែលត្រូវកំព្រាពីពេលនេះតទៅ​ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសព​ បានទៅកាន់សុគតិភព កុំបីអាក់ខានឡើយ។

ជាមួយគ្នានោះ​ កាកបាទក្រហមកម្ពុជា​ បានចូលបុណ្យនូវ​ ៖​ អង្ករ ១០០គីឡូក្រាម មី ៥កេស ត្រីខ​ ៥០កំប៉ុង ទឹកក្រូច ៥ កេស និងបច្ច័យចំនួន​ ១០លានរៀល។

សូមបញ្ជាក់ថា​ ៖​ កាលពីវេលាម៉ោងប្រមាណ​ ២រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ នៅតាមបណ្ដាយផ្លូវលំ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ មានប្តីប្រពន្ធ​ ២នាក់​ បានយកម៉ូទ័រដោតភ្លើងដើម្បីបូមទឹកចេញពីក្នុងផ្ទះ ក៏បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ទាំង​ ២នាក់ភ្លាមៗតែម្ដង ដោយបន្សល់ទុកកូន​ស្រីប្រុសចំនួន ៥នាក់​ ឲ្យនៅកំព្រា៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ