ព្រឹតិ្តការណ៍ថ្មីៗ

កូនឈើចំនួន៣០០ដើមត្រូវបានរៀបចំពិធីដាំនៅដែនជម្រកសត្វព្រៃកែវសីមា

1 ឆ្នាំ មុន 0 តូ សុផល

មណ្ឌលគិរី ៖ កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ក្រុមការងារមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយ គម្រោងដែនជម្រកសត្វព្រៃកែវសីមា បានសម្របសម្រួល ឲ្យក្រុមការងារយុវជននាវាអាស៊ីកម្ពុជា ចំនួន ៨៤នាក់ រៀបចំកម្មវិធីដាំកូនឈើនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលមានទីតាំងស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយមានកូនឈើចំនួន៣០០ដើមដែលត្រូវ រៀបចំដាំដោយក្រុមយុវជននាវាអាស៊ីកម្ពុជា។គោលបំណងសំខាន់ដែលក្រុមយុវជននាវាអាស៊ីកម្ពុជារៀបចំបោះជំរុំនិងមានកម្មវិធីដាំកូនឈើនៅទីនេះ គឺជាទឹកចិត្ត និងឆន្ទៈ ស្រឡាញ់ធម្មជាតិ និងបរិស្ថាន ហើយក្រុមយុវជនក៏បានប្តេជ្ញាចិត្ត ថានឹងចែករំលែកក្ដីស្រឡាញ់ធម្មជាតិ តាមរយៈការដាំកូនឈើ ឡើងវិញនេះប្រាប់ទៅដល់មិត្តភក្តិដែលជាមិត្តរួមថ្នាក់ឲ្យចេះស្រឡាញ់ធម្មជាតិទាំងអស់គ្នា។

សូមរម្លឹកថា ក្រុមយុវជននាវាអាស៊ី គឺជាសមាគមមួយដែលបាន បង្កើតឡើងដោយប្រទេសជប៉ុននៅឆ្នាំ១៩៧៤ ហើយប្រទេសកម្ពុជា បានក្លាយជាសមាជិកសមាគមនេះ នៅឆ្នាំ២០០០ គឺមួយឆ្នាំបន្ទាប់ពីកម្ពុជាចូលជាសមាជិកអាស៊ាន ។សមាគមនាវាយុវជនអាសុី មានបេសកម្ម ÷
– កសាងមិត្តភាព
– ពង្រឹងកិច្ចសហប្រតិបត្តិការ
– ពង្រឹងពង្រីកបណ្តាញទំនាក់ទំនងយុវជនអាសីុ-ជប៉ុន
សមាគមនាវាយុវជនអាសីុកម្ពុជា ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចក្រឡាហោម មានជំនឿ និងផ្ញើក្តីសង្ឃឹមចំពោះយុវជនកម្ពុជា ក្នុងការសម្រេចឱ្យបានគោលដៅសាមគ្គី កិច្ចសហប្រតិបត្តិការ ការជួយគ្នា និងកសាងបានភាពជាដៃគូ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ