ព្រឹតិ្តការណ៍ថ្មីៗ

ចូលត្រពាំងឈូកមិនបាន ពពាក់ពពូនគ្នាជក់ក្នុងបន្ទល់ជួលវិញ

2 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ៖ បុរស០៤នាក់ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខសហការណ៍និងកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាធ្វើការឃាត់ខ្លួនក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ប្រាប់ថាមកពពាក់ពពួនប្រមូលផ្តុំគ្នានិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅក្នុងជួល។ឃាត់ខ្លួនក្រុមខាងលើកាលពីម៉ោង១៣និង៣០នាទីរសៀលថ្ងៃទី២៩មេសា២០១៧នៅចំណុចបន្ទប់ជួលជាន់ទី១ផ្លូវ២០០២ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ក្នុងប្រតិបត្តការណ៍ចុះបង្ក្រាបក្រុមប្រើប្រាស់គ្រឿងញៀនខាងលើនេះដឹកនាំផ្ទាល់ដោយលោកវរះសេនីយ៍ត្រី
គួក សុខហួ អធិការរងខណ្ឌលោកអនុសេនីយ៍ឯក យឹម ដាវុធ នាយផ្នែកព្រហ្មទណ្ឌនិងកម្លាំងសមត្ថកិច្ចមួយចំនួនផងក្រោមការបញ្ជាផ្ទាល់ពីលោកអធិការខណ្ឌ។

ជនសង្ស័យទី១ឈ្មោះខុន វាសនា អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិផ្សារទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌ សែនសុខ។ ទី២ឈ្មោះ ញ៉ែម ដាវិត អាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិផ្សារទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ ទី៣ឈ្មោះរិទ្ធ ឧត្តម អាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលជាន់ទី១ផ្លូវ២០០២
ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ ទី៤ឈ្មោះ ឆាត សុខណេ អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលជាន់ទី១ផ្លូវ២០០២ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាប់ថាមុនឈានទៅឃាត់ខ្លួនក្រុមខាងលើក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ថាមានបុរស ០៤ នាក់កំពុងប្រមូលផ្តុំគ្នាខុសប្រក្រតីនិងកំពុងប្រើប្រាស់នូវគ្រឿងញៀនខុសច្បាប់ទើបសមត្ថកិច្ចប៉ុស្តិ៍សូមយោបល់ពីលោក អធិការខណ្ឌនិងបានសហាការណ៍ជាមួយកម្លាំព្រហ្មទណ្ឌខណ្ឌចុះទៅបង្ក្រាបជាក់ស្តែងដោយឃាត់ក្រុមខាង លើមកធ្វើតេសទឹកនោមឃើញថាជនទាំង០៤នាក់ខាងលើមានផ្ទុកនូវសារធាតុញៀនក៍ឃាត់ខ្លួនតែម្តងព្រមទាំងធ្វើការដកហូតឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួននិងដាវឆ្នៃមួយដើមផង។

នៅចំពោះមុខសមត្ថកិច្ចក្រុមបុរសទាំង០៤នាក់បានសារភាពថាពួកគេពិតជាប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែនហើយបច្ចុប្បន្នជនទាំង០៤នាក់ខាងលើនេះបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!