ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន១នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

1 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ ៖ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ម៉ោង០០ និង២០ នាទី កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានសហការជាមួ យកំលាំងអន្តរាគមន៍ពិសេស និងព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការរាជធានីភ្នំពេញ ដែលបានចុះជួយខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យចំនួនមួយនាក់ ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចផ្លូវរទេះភ្លើងទល់មុខក្តាន់ពីរសង្កាត់ស្រះចកខណ្ឌ ដូនពេញរាជធានីភ្នំពេញ។ ជនសង្ស័យ ត្រូវឃាត់ខ្លួនមានឈ្មោះ រឹម សារិន ភេ ទប្រុស អាយុ៣១ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលផ្លូ វ2004 សង្កាត់កាកាប ខណ្ឌពោធិ៍សែ នជ័យ រាជធានីភ្នំពេញ កាន់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរលេខ 021101 10។ វត្តុតាងចាប់យក៖-គ្រឿងញៀនប្រភេទក្រាមពណ៍សថ្លា (ម៉ាទឹកកក)ចំនួនមួយកញ្ចប់តូច។-ទូរស័ព្ទម៉ាកSAMSUNGពណ៍ខ្មៅចំ នួនមួយគ្រឿង។
-លុយខ្មែរចំនួន5000រៀល (ប្រាំពាន់ រៀល)។ -កាបូបដាក់លុយពណ៍ឈាមជ្រូកចំនួ នមួយ។ -អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរលេខ 02110110ចំនួនមួយ។ បច្ចុប្បន្ន៖ ជនសង្ស័យកំពុងឃាត់ខ្លួនធ្វើការសាកសួរនៅអធិការដ្ឋាននគរ បាលខណ្ឌដូនពេញ ដើម្បីកសាងសំនុំរឿងតាមនិតីវិធី។if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ