ព្រឹតិ្តការណ៍ថ្មីៗ

ឆក់ស្លាប់ទាំង២នាក់ប្តីនិងប្រពន្ធចោលកូន៥នាក់ ខណៈយកម៉ូទ័របូមទឹកដែលជន់លិចផ្ទះក្រោយភ្លៀងមួយមេធំ!

2 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ ប្តីនិងប្រពន្ធឆក់ខ្សែភ្លើងស្លាប់បន្សល់កូនប្រុសស្រី៥នាក់ ហេតុការណ៍នេះ កើតឡើង នៅវេលាម៉ោង ១ និង៣០នាទីសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧នេះ តាមបណ្ដាយផ្លូវលំ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ជនរងគ្រោះទី១ ឈ្មោះ អៀ ហាក់ភេទប្រុសអាយុ56ឆ្នាំ មុខរបរបើកឡានដឹកដី (ប្តី)។ ចំណែកជនរងគ្រោះទី២ឈ្មោះ ពឹង ស្រ៊ុន ភេទស្រី អាយុ54ឆ្នាំ មុខរបរនៅផ្ទះ (ប្រពន្ធ) ទីលំនៅចំណុចកើតហេតុខាងលើ ។

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានយកម៉ូទ័របូមទឹកដែលជន់លិច កាលពីយប់មិញចេញពីក្នុងផ្ទះ ប៉ុន្ដែអកុសលពេលកំពុងបូមនោះ ស្រាប់តែឆ្លងចរន្ដអគ្គិសនីភ្លាមទាំង២នាក់ភ្លាមៗ ដោយបន្សល់ទុកកូនស្រីប្រុស៥នាក់ ។ (សូមបញ្ជាក់ថាកូនប្រុសទាំង៤នាក់មានមុខរបរ បើកឡានអោយក្រុមហ៊ុនចំណែកកូនស្រីមុខរបរនៅផ្ទះ)

ក្រោយពីទទួលបានព័ត៍មាន សមត្ថកិច្ចគរបាលប៉ុស្តិចោមចៅសហកាជាមួយជំនាញបច្ចេកទេសខណ្ឌ បានចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យសព ហើយរកឃើញថាពិតជាស្លាប់ដោយសារឆក់ចរន្ដអគ្គិសនីប្រាកដមែន។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណេីតនៅអែខេត្តតាកែវ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់ចោមចៅ បានចុះទៅដល់ផ្ទះកើតហេតុភ្លាមៗ ដោយធានារ៉ាប់រង ការចំណាយធ្វើបុណ្យសពទាំងអស់។

ក្រៅពីធានាចេញថ្លៃបុណ្យសព លោក សាំ ពិសិដ្ឋ ក៏បានចូលបុណ្យសព៤០០ដុល្លារ និងនាំអំណោយទៅជាមួយផងដែរ រួមមាន អង្ករ២បាវ, ទឹកសុទ្ធ២កេស, ទឹកត្រីទឹកស៊ីអ៊ីវ២យូរ និងត្រីខ២យូរ​។ បន្ថែមពីនេះ ចំពោះថ្លៃដឹកសពយកទៅធ្វើបុណ្យនៅស្រុកកំណើត ក្នុងខេត្តតាកែវ ក៏លោកជាអ្នកចេញផងដែរ។ រ៉ូហ្សាន់

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!