ព្រឹតិ្តការណ៍ថ្មីៗ

បំពាក់​ឋានន្តរសក្តិ​ជូន នគរបាល​ខេត្តព្រះសីហនុ ចំនួន៤៧​នាក់

2 ឆ្នាំ មុន 3 តូ សុផល

ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧​នេះ នៅស្នង​ការដ្ឋាន​នគរបាលខេត្ត បានបើកកិច្ច​ប្រជុំបូកសរុប ​ការងារប្រចាំខែមេសា ឆ្នាំ២០១៧​ និងសម្រួលភារកិច្ច បំពាក់ឋានន្តរ​សក្តិជូន​មន្ត្រីនគរបាល​ជាតិ ក្រោមអធិបតីភាពលោក​ឧត្តមសេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាលខេត្ត​ព្រះសីហនុ ។របាយការណ៍បូកសរុប​សភាពការណ៍ និង កិច្ចប្រតិបត្តិ​ការ ថែរក្សា​សន្តិសុខ សណ្តាប់​ធ្នាប់សង្គម ប្រចាំខែមេសា ដែលអានដោយ លោក វរ​សេនីយ៍ឯក​សៅ ស៊ាន​ស្នងការរងទទួលផែនសេនាធិការ កត់សម្គាល់ឃើញថា បទល្មើសព្រហ្មទណ្ឌមានការថយចុះច្រើន ។

តាមប្រកាស របស់​ក្រសួង​មហាផ្ទៃ ត្រូវបានសម្រួលភារកិច្ចចំនួន១៨នាក់ តែងតាំងមុខ​តំណែង១៨ បំពាក់ឋានន្តរ​សក្តិ ថ្នាក់អនុសេនីយ៍ឯក បួននាក់ ថ្នាក់អនុសេនីយ៍ទោ ប្រាំ​នាក់ និងថ្នាក់​អនុសេនីយ៍ត្រី ពីរនាក់ សរុបចំនួន៤៧នាក់។

ក្នុងការសម្រួលភារកិច្ច មានការផ្លាស់ប្តូរ លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ២ ឲ្យមកកាន់នាយប៉ុស្តិ៍សង្កាត់លេខ៤ រីឯនាយប៉ុស្តិ៍សង្កាត់លេខ៤ មកកាន់សង្កាត់លេខ២វិញ។

បន្ទាប់ពី ធ្វើពិធីបំពាក់​ឋានន្តរ​ស័ក្តិ រួចមក លោកឧត្តម​សេនីយ៍​ទោជួន ណា​រិន្ទ ស្នងការ​នគរបាលខេត្ត បាន​មានមតិណែនាំឲ្យអស់លោកជាថ្នាក់ដឹកនាំទាំងអស់ ត្រូវធ្វើការកែសម្រួលរបៀបរបបការងារ ការ ដឹកនាំ គ្រប់គ្រងកងកម្លាំង និង បែងចែកភារកិច្ចទទួលខុសត្រូវឲ្យបានច្បាស់លាស់ ដោយ ត្រូវមានការត្រួតពិនិត្យ តាមដានផែនការ ដែលបានដាក់ចុះ ព្រមទាំងធ្វើការប្រជុំវាយតម្លៃ លើកសរសើរ និងស្នើសុំតម្លើងឋានន្តរស័ក្តិ ចំពោះបុគ្គលដែលមានស្នាដៃ។

លោកស្នងការ ជម្រុញឲ្យថ្នាក់​ដឹកនាំទាំងអស់ ត្រូវធ្វើផែនការសកម្មភាពការងារជាក់ស្តែង ទៅតាមភូមិសាស្ត្រ ដែលអស់លោកគ្រប់គ្រង និងធ្វើផែនទីជាក់ស្ដែង កំណត់ទីតាំងធ្លាប់កើត​មានបទល្មើស និង ងាយរងគ្រោះ ។ ហើយខិតខំប្រឹងប្រែងធ្វើ​ការងារប្រចាំថ្ងៃឲ្យបានល្អ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!