ព្រឹតិ្តការណ៍ថ្មីៗ

ពលករចំណាកស្រុក៥៩នាក់ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចខេត្តប៉ៃលិន ធ្វើការឃាត់ខ្លួន អប់រំណែនាំ ខណៈពួកគាត់កំពុងរៀបចំឆ្លងដែន ទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់

1 ឆ្នាំ មុន 1 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ប៉ៃលិន៖ ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ អាជ្ញាធរខេត្ត និងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឃាត់ខ្លួនពលករចំណាកស្រុក ប្រុសស្រី ក្មេងចាស់ ដែលបំរ៉ុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ចំនួន ៥៩នាក់ ដើម្បីធ្វើការអប់រំណែនាំ ឱ្យត្រឡប់ទៅស្រុកកំណើតវិញ។

លោកឧត្តមត្រីយ៍ ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ ពលករចំណាកស្រុកបានមកស្នាក់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា+ថៃ ក្នុងភូមិសាស្ត្រភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីរងចាំមេខ្យល់ មកនាំឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ។លោកបានបន្តថា៖ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋានថា៖ មានពលករចំណាក់ស្រុកប្រមូលផ្តុំគ្នានៅក្នុងព្រៃជាប់ព្រំដែន បម្រុងឆ្លងដែនខុសច្បាប់ ទើបអាជ្ញាធរ និងសមត្ថកិច្ច បានចុះធ្វើការឃាត់ខ្លួនពួកគាត់ មកអប់រំណែនាំឱ្យ ត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីការពារកុំអោយគ្រោះថ្នាក់ ព្រោះថាតំបន់ព្រំដែនកម្ពុជា+ថៃ ជាតំបន់មានគ្រាប់មីនសេសសល់ពីសម័យសង្គ្រាមច្រើន ហើយម្យ៉ាងទៀតពួកគាត់ទៅធ្វើខុសច្បាប់ទាំងប្រថុយប្រថាន នាំឱ្យមានគ្រោះថ្នាក់ជាប់ពន្ធនាគារស្រុកគេ និងត្រូវគេគេញកម្លាំងពលកម្មជាដើម ។ លោកស្នងការក៍បានណែនាំដល់ពលករចំណាក់ស្រុកខុសច្បាប់ទាំងអស់ត្រូវត្រឡប់ទៅស្រុកកំណើតវិញ ហើយរកការងារធ្វើនៅក្នុងប្រទេសយើង តែបើបងប្អូនចង់ទៅធ្វើការនៅក្រៅប្រទេស សូមបងប្អូនទាក់ទងទៅមន្ទីរការងារតាមបណ្តាខេត្ត រាជធានី ដែលបងប្អូនរស់នៅ ដើម្បីបំពេញបែបបទទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់។

លោកជំទាវ ជាលាប អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូខ្ពស់ចំពោះពលករទៅធ្វើការនៅក្រៅប្រទេស ដោយរៀបចំឱ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគ្រប់រាជធានី-ខេត្ត ធ្វើការចុះឈ្មោះ ដើម្បីរកការងារជូនដល់បងប្អូនគ្រប់រាជធានីខេត្តទូទាំងប្រទេសទៅធ្វើការដោយស្របច្បាប់នៅក្រៅប្រទេស។លោកជំទាវក៍បានអំពាវនាវដល់បងប្អូនពលករទាំងអស់មិនត្រូវចាញ់បោកមេខ្យល់នាំទៅធ្វើការខុសច្បាប់នៅក្រៅប្រទេសទាំងប្រថុយប្រថាន ដែលនាំអោយគ្រោះថ្នាក់ដល់អាយុជីវិត ខាតបង់ប្រាក់កាស និងប្រឈមមុខជាប់ពន្ធនាគារនៅប្រទេសគេទៀតផង។

គួរបញ្ជាក់ថា៖ ពលករចំណាកស្រុកខុសច្បាប់ទាំង ៥៩នាក់ នោះ គឺមានស្រីចំនួន ២៤នាក់ កុមារ ៥នាក់ ដែលពួកគាត់មកពីខេត្តកំពត តាកែវ សៀមរាប បាត់ដំបង កណ្តាល ព្រៃវែង កោះកុង បន្ទាយមានជ័យ ត្បូងឃុំ និងខេត្តកំពង់ស្ពឺ ហើយបន្ទាប់ពីការឃាត់ខ្លួន និងធ្វើការអប់រំរួចមក អាជ្ញាធរខេត្ត និងសមត្ថកិច្ច បានដឹកជញ្ជូនពលករទាំងអស់ ដោយឥតគិតថ្លៃទៅខេត្តបាត់ដំបង ដើម្បីឱ្យពួកគាត់បន្តដំណើទៅស្រុកកំណើតវិញរឿងៗខ្លួន។ដោយ៖ញ៉ឹប បូរី

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ