ព្រឹតិ្តការណ៍ថ្មីៗ

ពលករខ្មែរចំណាក់ស្រុកខុសច្បាប់ចំនួន៣,១៦៧នាក់ត្រូវថៃចាប់បញ្ជូនមកស្រុកវិញ

1 ឆ្នាំ មុន 2 តូ សុផល

បន្ទាយមានជ័យ ៖ ក្រោយថ្ងៃបុណ្យឆ្នាំប្រពៃណីខ្មែររួចគិតត្រឹម ៨ថ្ងៃភាគីថៃចាប់ពលករខ្មែរចំណាក់ស្រុកខុសច្បាប់ចំនួន ៣,១៦៧នាក់ ដោយយោងតាមរបាយការគណៈកម្មការទទួលពលករខ្មែរខុសច្បាប់។លោកស្រី ទ្រី ណាំយ៉ុង មន្ត្រីគណៈកម្មការទទួលពលករខ្មែរខុសច្បាប់បានប្រាប់ថា ក្រោយពេលថ្ងៃបុណ្យឆ្នាំប្រពៃណីខ្មែររួចរាល់ឃើញភាគីថៃបានចាប់ពលករខ្មែរចំណាក់ស្រុកខុសច្បាប់បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យគឹតត្រឹម៨ថ្ងៃមានសរុបចំនួន៣,១៦៧នាក់ ស្រី៨៩១នាក់ កុមារចំនួន២៣៥នាក់។

លោកស្រីបានបញ្ជាក់ថា ចាប់លើកទី១.ថ្ងៃទី២០ ខែមេសាឆ្នាំ២០១៧ ភាគីថៃចាប់បញ្ជូនមកវិញចំនួន ៤៤០នាក់ ស្រី៨២នាក់កុមា១៥នាក់ លើកទី២.ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ មានចំនួន ៤៤៧នាក់ ស្រី១៥៧នាក់ កុមារ៤៥នាក់ លើកទី៣.ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ មានចំនួន៥៩២នាក់ ស្រី២៣០នាក់កុមា៥៧នាក់ លើកទី៤.ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ មានចំនួន២៥០នាក់ ស្រី៨៤នាក់ កុមារ៤០នាក់ លើកទី៥.ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ មានចំនួន២៣៨នាក់ ស្រី២០នាក់ កុមា៣នាក់ លើកទី៦.ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ មានចំនួន៣០០នាក់ ស្រីចំនួន១១២នាក់ កុមាចំនួន២១នាក់ លើកទី៧.ថ្ងៃទី២៦ ខែមេសាឆ្នាំ២០១៧ មានចំនួន៦០០នាក់ ស្រី២០៦ នាក់ កុមា៥៤នាក់ និងលើកទី៨.ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ គិតត្រឹមម៉ោង១២រសៀលមានចំនួន៣០០នាក់។

លោកស្រីបានបញ្ជាក់ថា តាមការសំភាសន៍ប្រជាពលរដ្ឋជាពលករចំណាក់ស្រុកខុសច្បាប់ថៃចាប់បញ្ជូនបានឲ្យដឹងគឺក្រោយពេលអាជ្ញាំធរថៃរឹតបន្តឹងពួកគាត់ត្រូវបានមេខ្យល់ថៃយកទៅទុកក្នុងទឹកដីថៃហើយត្រូវចាប់បាន និងពលករមួយចំនួនចូលតាមច្រករបៀងមុនថៃរឹតបណ្តឹងចូលទៅថៃចាប់ និងពលករខ្លះធ្វើបណ្ឌចេញចូលអស់តំលៃ១៥ម៉ឺនរៀលតាម រយៈមេខ្យល់ចេញតាមច្រកអន្តរជាតិប៉ោយប៉ែតចេញផុតដែនកំណត់ភាគីថៃចាប់បញ្ជូនមកវិញ។

គួរំលឹងថានៅអំឡុងខែមិថុនា ឆ្នាំ២០១២ ភាគីថៃបានចាប់ពលករខ្មែរទាំងមានច្បាប់និងអត់ច្បាប់បញ្ជូនពលករខ្មែរមកប្រទេសកម្ពុជាវិញមានចំនួន ៤៥ម៉ឺននាក់ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន បានឲ្យរថយន្តតាមអង្គភាពដឹកទៅដល់មូលដ្ឋាននិងស្រុកកំណើត។ តែក្រោយពេលចូលឆ្នាំប្រពៃណីហើយប្រជាពលរដ្ឋខ្មែរសម្រុកទៅរកការងារធ្វើនៅប្រទេសថៃភាគីថៃរឹតបណ្តឹងចាប់បញជូនមកវិញរយះពេល៨ថ្ងៃចាប់ពីថ្ងៃទី២០ដល់២៧ ខែមេសា ឆ្នាំ២០១៧មានសរុបចំនួន៣,១៦៧នាក់ ស្រី៨៩១នាក់ កុមារ២៣៥នាក់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ