ព្រឹតិ្តការណ៍ថ្មីៗ

ប្រមុខយោធាមហាអំណាចទី១ លើលោកបានបញ្ចេញវោហាសាស្ត្រ ទៅកាន់មេដឹកនាំវ័យក្មេង កូរ៉េខាងជើងថា«ទីក្រុងព្យុងយ៉ាងមានតែអាវុធកំប៉ិកបំប៉ុក ដែលមិនអាចគំរាម កំហែងអ្វី​ដល់​ ក្រុមនាវា ដឹកយន្ត​ហោះ​ចម្បាំង Carl Vinson ​បានឡើយ!»

1 ឆ្នាំ មុន 0 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

វ៉ាស៊ីនតោន៖ លោកឧត្តមនាវី Harry Harris មេបញ្ជាការនៃទីបញ្ជាការដ្ឋានកងទ័ព​អាមេរិកប្រចាំតំបន់​ប៉ាស៊ីហ្វិក បានថ្លែង​បញ្ជាក់​​អះ​អាងតបទៅកាន់ការព្រមានរបស់ទីក្រុងព្យុងយ៉ាង ដូច្នេះថា កូរ៉េខាងជើង ពុំ​មានសព្វាវុធ ដែល​មានសមត្ថភាព ក្នុងការវាយប្រហារ​ ដោយជោគជ័យ​ ប្រឆាំងនឹង​ក្រុមនាវាដឹកយន្តហោះចម្បាំង USS Carl Vinson ដែលកំពុង ធ្វើ ដំណើរ​ទៅកាន់ ឧបទ្វីបកូរ៉េ​បាននោះឡើយ។

នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពីសាព័ត៌មានរុស្ស៊ី Sputnik នៅ​ព្រឹក​​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសាឆ្នាំ២០១៧។

លោក Harris បានលើក​ ឡើង យ៉ាដូច្នេះថា «ប្រទេស​កូរ៉េខាងជើងមិនមាន​គ្រាប់មីស៊ីល​ជាប្រភេទអាវុធ​ប្រឆាំងនឹងនាវា ដែលអាច​បង្កការ​គំរាមកំហែង​អ្វីមួយ ដល់ក្រុម​របស់នាវាដឹក​យន្តហោះ​ចម្បាំង USS Carl Vinson បាននោះ​ឡើយ ហើយ បណ្តា ​សព្វាវុធ ដែល ​របបដឹកនាំ​​ ទី ក្រុង​ព្យុង​​យ៉ាង គ្រោង នឹង ​ប្រើប្រាស់​ប្រឆាំងទៅនឹង​ក្រុមរបស់នាវា​ដឹកយន្តហោះ​ចម្បាំង នៃសហរដ្ឋអាមេរិក​នេះវិញនោះ គឺមានភាព​ងាយស្រួល​​ក្នុង​ការ​ទប់​ទល់​ជា​ទី​បំផុត​»។

គួរបញ្ជាក់ថា ស្ថានភាព នៅ​ឧបទ្វីបកូរ៉េ បាននិង កំពុង​ ជួប ភាព តានតឹង ​ខ្លាំង ឡើង ចាប់តាំងពី​កូរ៉េខាងជើង បានធ្វើតេស្ត​មីស៊ីល និងក្បាលគ្រាប់នុយក្លេអ៊ែរ​​​ជា​​ច្រើន​លើក ដែលទង្វើទាំងអស់ នេះ​ត្រូវបាន អន្តរជាតិ​ ចាត់ទុកថា ជាការបំពាន​លើ ដំណោះស្រាយ ក៏ដូចជា សេចក្តីសម្រេច​របស់ក្រុមប្រឹក្សា​ សន្តិសុខ​នៃអង្គការ​សហប្រជាជាតិ។

នៅចំពោះមុខស្ថានភាពដ៏សែនក្តៅគគុកក្នុងតំបន់ សហរដ្ឋអាមេរិក​បានសម្រេចបញ្ជូន​ក្រុមនាវាចម្បាំង​របស់ខ្លួន ដែលដឹក នាំ​ដោយនាវាដឹ​ក យន្ត​ហោះ ​ចម្បាំង ដើរ ដោយ ​ថាមពលនុយក្លេ អ៊ែរ​ USS Carl Vinson ទៅ កាន់​ឧបទ្វីបកូរ៉​ ហើយយោង​តាម​ការ​អះ​អាង​​របស់​សារ​ព័ត៌​មាន​​រដ្ឋ​កូរ៉េ​ខាង​ជើង​ របបដឹកនាំទីក្រុង​ព្យុងយ៉ាង បានត្រៀម​រួចជាស្រេច ដើម្បីបង្ហាញ​ ឥទ្ធិពលនុយ ក្លេអ៊ែរ​ របស់ខ្លួន នៅក្នុង ការឆ្លើយតប​​ចំពោះ​ការ​បញ្ជូន​​ក្រុម​នាវា​ចម្បាំង​នេះ ដោយព្រមាន ថា​អាចនឹងបាញ់ ពន្លិច​នាវា ដឹកយន្តហោះ​ចម្បាំង USS Carl Vinson ចោលតែម្តង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ