ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌច្បារអំពៅ ជំរុញមន្ត្រីមូលដ្ឋាន និង សមត្ថកិច្ចពាក់ព័ន្ធ ទប់ស្កាត់បញ្ហាគ្រឿងញៀននៅមូលដ្ឋានខ្លួន

1 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ ៖ លោក អៀង ស៊ីផាន អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានជំរុញដល់មន្ត្រីសង្កាត់ និង គ្រប់គណៈបញ្ចាការឯកភាពទាំងអស់ ត្រូវមានវិធានការទប់ស្កាត់គ្រឿងញៀនអោយបានល្អប្រសើរ ព្រោះពលរដ្ឋតែងតែរអ៊ូណាស់អំឡុងវេទិការសាធារណៈម្ដងៗអំពីទុក្ខកង្វល់គ្រឿងញៀនវាយលុកកូនចៅ ក្រុមគ្រួសាររបស់ពួកគាត់ ។លោកអភិបាលខណ្ឌរូបនេះ បានសង្កត់ធ្ងន់យ៉ាងម៊ឺងម៉ាត់អោយមន្ត្រីសង្កាត់ទាំងអស់ ត្រូវយកបញ្ហាគ្រភងញៀនមកដាក់ជាប្រធានបទស្នូលនៅរាល់កម្មវិធីវេទិការសាធារណៈរបស់ខ្លួន ។

អភិបាលខណ្ឌរូបនេះថា យុទ្ធនាការបង្ក្រាបគ្រឿងញៀននេះ ត្រូវប្រតិបត្តិការអោយបានខ្លាំងនៅអំឡុងដើមខែឧសភាឆាប់ៗខាមុខនេះ ។

គួរបញ្ចាក់ថា  បញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ចោរកម្ម ក្មេងពាល កំពុងជាបញ្ហាឈឺក្បាលរបស់ថដ្ឋបាលខណ្ឌច្បារអំពៅ ខណៈអភិបាលខណ្ឌរញបនេះ តែងតែជំរុញហើយជំរុញទៀត ធ្វើយ៉ាងណាអោយភូមិសាស្ត្រខណ្ឌច្បារអំពៅ មានសុខសន្តិភាពល្អប្រសើរ តែអ្វីដែលជាការកត់សំគាល់នោះ នគរបាលមានសមត្ថកិច្ច ដែលមានលោក អេម សារ៉ាវុធ ជាអធិការនោះ ហាក់មិនទាន់ដុតដៃដុតជើងបានខ្លាំងក្លានោះឡើយ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ