ព្រឹតិ្តការណ៍ថ្មីៗ

លោក ថេង សុថុល ដឹកនាំក្រុមការងារខណ្ឌ ចុះពិនិត្យដល់ទីតាំងកសិដ្ឋានចិញ្ចឹមជ្រូក តបតាមបណ្តឹងប្រជាពលរដ្ឋ

1 ឆ្នាំ មុន 2 តូ សុផល

ភ្នំពេញ៖ ក្រោយទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋនៅភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ពាក់ព័ន្ឋកសិដ្ឋានចិញ្ចឹមជ្រូកចំនួន 03ទីតាំង ដែលបច្ចុប្បន្នបានបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងដោយទទួលបានការដឹកនាំរបស់លោកអភិបាលខណ្ឌច្បារអំពៅ នៅព្រឹកនេះលោក ថេង សុថុល អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងារខណ្ឌ ចុះពិនិត្យដល់ទីតាំងជាក់ស្តែង។តាមការចុះពិនិត្យឃើញថា ទីតាំងកសិដ្ឋានចិញ្ចឹមជ្រូកនៅទីតាំងខាងលើនេះ គឺពិតជាមានក្លិនស្អុយខ្លាំង ដែលក្លិននេះចេញពីចំណីជ្រូក ដែលម្ចាស់កសិដ្ឋានធ្វើការទុកដាក់មិនបានត្រឹមត្រូវតាមលក្ខណះបច្ចេកទេស។ ជាវិធានការបន្ត អាជ្ញាធរខណ្ឌ នឹងសហការជាមន្ទីរបរិស្ថានរាជធានីពេញ ដើម្បីអញ្ញើញម្ចាស់ទីតាំងកសិដ្ឋាន មកប្រជុំនៅសាលាមួយពេលដើម្បីពិនិត្យឯកសារច្បាប់ និងដាក់វិធានកែលម្អបញ្ហាក្លិនស្អុយជាបន្ទាន់។

ក្នុងករណីម្ចាស់ទីតាំងមិនគោរពតាមការណែនាំ សាលាខណ្ឌនឹងសុំគោលការណ៏ទៅសាលារាជធានីភ្នំពេញដើម្បីបិទទីតាំងកសិដ្ឋានទាំងស្រុង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ