ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋធ្វើការរិះគន់អាជ្ញាធរខណ្ឌចំការមនថាបណ្តែតបណ្តោយមានបើកហ្គេមបាញ់ត្រីយ៉ាងចំហរ នៅ មជ្ឈមណ្ឌលកោះពេជ្រ

2 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ៖ ពលរដ្ឋបានធ្វើការរិះគន់ចំៗថា អាជ្ញាធរខណ្ឌចំការមន បណ្តែតបណ្តោយមានបើកហ្គេមបាញ់ត្រីលេង យ៉ាងចំហរ នៅមជ្ឈមណ្ឌលកោះពេជ្រ មិនដែលទៅក្បែរ ឬធ្វើការបង្ក្រាបឡើយ។

ប្រភពបានអោយដឹងថាហ្គេមបាញ់ត្រីនៅមជ្ឈមណ្ឌលកោះពេជ្រ កំពុងពង្វក់ក្មេងសិស្សានុសិស្ស និងយុវជនមួយ ចំនួន អោយភ្លេចអស់ការសិក្សា មួយថ្ងៃទៅសំកុកលេងតែហ្គេម មិនខ្វល់ពីអ្វីទាំងអស់ទាល់តែអស់បោសគូថខោ ទើបឈប់។
ពលរដ្ឋលើកឡើងថាក្រុមហ៊ុនបើកហ្គេមបាញ់ត្រីនៅមជ្ឈមណ្ឌលកោះពេជ្ររីកដូចផ្សិតបែបនេះម៉េចអាជ្ញាធរមូលដ្ឋានមិនដឹង ឬមួយត្រូវថ្នាំសណ្តំស្ពឺកបើកភ្នែកលេងរួចជើងដៃលែងកំរើក។ ពលរដ្ឋលើកឡើងថាតើបើល្បែងគ្រាន់ ជាការកំសាន្តបានជាអាជ្ញាធរមិនអើពើ? តើក្រសួងពាក់ព័ន្ធមួយណាជាអ្នកអនុញ្ញាត់ច្បាប់អោយក្រុមហ៊ុន បើក ល្បែងបាញ់ត្រីមួយកន្លែងនេះ? បើមានមានច្បាប់អនុញ្ញា ចុះការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព នៅត្រង់វិញ? ជាការពិតណាស់ការបើកបនល្បែងស៊ីសងទាំងហើយដែលនាំឲ្យមូលដ្ឋានបានផ្ទុះឡើងនូវអំពើចោរកម្មយ៉ាង និងបទល្មើសនានា។

បញ្ហារឿចោរកម្មនេះអាចបណ្តាលមកពីសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ខ្វះសមត្ថភាព និងចេះតែបណ្តែតបណ្តោយ អោយមានបើកល្បែងស៊ីសងយ៉ាងអាណាធិបតេយ្យបែបនេះ។
ប្រភពពីស្ត្រីចំណាស់ម្នាក់ដែលទើបនិងចេញពីកន្លែងហ្កេមបាញ់ត្រីបានសារព័ត៌មានដឹងថា ឃើញកន្លែងគេរៀប ចំ ដូចទំនងមានខ្យល់បរិសុទ្ធល្អផងនោះសាកល្បង1ដៃ2ឬ3ដៃរហូតអស់6000$នេះមិនដល់4ម៉ោងផង។ បើជាល្បែងកំសាន្ត ម៉េចចាក់ភ្នាល់លុយចឹង? ក្មេងៗ យុវជន សិស្សានុសិស្សមុខជាពិបាកបើ វក់ និងល្បែងនេះ ហើយពេលចាញ់អស់លុយ គិតធ្វើអ្វីបន្ទាប់ទៀត?

TNN ធ្លាប់ការបំភ្លឺពីលោកអភិបាលខណ្ឌកាលពីជាង២សប្តាហ៍មុនដែរ  លោកឆ្លេីយតាមទូរស័ព្ទថា និងអោយជំនាញចុះទៅពិនិត្យ តែរហូរមកដល់ពេលនេះគេពុំឃេីញមានអាជ្ញាធរពាក់ព័ន្ធណា អញ្ជេីញទៅពិនិត្យនៅឡេីយ ការធ្វេីបែបនេះធ្វេីអោយប្រជាពលរដ្ឋ មៃថា ពិតជាមានអីជាមួយម្ចាស់ទីតាំងមិនខាន បានជាមិនហ៊ានទៅក្បែរបែបនេះ?????

ជាមួយគ្នានេះប្រជាពលរដ្ឋបានធ្វើការសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស លោកអភិបាល រាជធានីភ្នំពេញ ជួយចាត់វិធានការលើល្បែងហ្គេមបាញ់ត្រី មានច្បាប់ ឬអត់ច្បាប់នេះផង។

image image image imageី}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ