ព្រឹតិ្តការណ៍ថ្មីៗ

បញ្ហាសណ្តាប់ធ្នាប់នៅផ្សារព្រែកឯង ត្រូវបានបញ្ចប់ហើយនៅព្រឹកនេះ

1 ឆ្នាំ មុន 3 តូ សុផល

ភ្នំពេញ៖ អស់រយះពេល ៣០ថ្ងៃគត់ ដែលអាជ្ញាធរខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ថេង សុថល និងលោក រស់ សុភ័ក្ត អភិបាលរងខណ្ឌ ក្រោមការចង្អុលបង្ហាញផ្ទាល់ពីលោកអភិបាលខណ្ឌច្បារអំពៅ បានខិតខំចុះរៀបចំសណ្តាប់ធ្នាប់ផ្សារក្រមួនមួយនេះ អោយមានសណ្តាប់ធ្នាប់ល្អ ដោយលុបបំបាត់ទាំងស្រុងនៅរូបភាពលក់ដូរនៅលើផ្លូវដូចមុនទៀត ។ថ្វីត្បិតតែការរៀបចំមិនទាន់បានរៀបរយល្អបាន 100% ក៏ដោយ តែអ្វីដែលជាលទ្ឋផលពេលនេះ គឺយើងមើលឃើញថា អាជីវករទាំងអស់បានយល់ដឹងពីគោលបំណងរបស់អាជ្ញាធរ ហើយបានចូលរួមយ៉ាងពេញទំហឹងក្នុងការកែប្រែទម្លាប់លក់ដូររបស់ពួកគាត់ ។

ក្នុងនាមរដ្ឋបាលខណ្ឌច្បារអំពៅ សូមធ្វើការកោតសរសើរដល់ភាគីពាក់ព័ន្ឋទាំងអស់ ដែលបានខិតខំធ្វើកិច្ចការនេះ ហើយការងារបន្តដើម្បីធ្វើឲការរៀបចំមាននិរន្តភាពនោះ គឺយើងនឹងធ្វើការជ្រើសរើសអ្នកគ្រប់គ្រងផ្សារ និងសន្តិសុខផ្សារដើម្បីឈរជើងនៅទីតាំងមួយនេះ ។ ហើយចំពោះការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវផ្សេងៗ អាជ្ញាធរខណ្ឌ នឹងធ្វើការរៀបចំជាបន្តបន្ទាប់ទៀត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ