ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់ទាំងពីរនាក់ឪពុកកូន ខណៈជិះទូកម៉ាស៊ីនទៅងូតទឹកលេងកណ្តាលទន្លេ!

1 ឆ្នាំ មុន 5 តូ សុផល

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋមានគ្នាជិត១០នាក់ បានជិះទូកម៉ាស៊ីន១គ្រឿងនាំគ្នាទៅងូតទឹកលេងនៅត្រង់កោះកណ្តាលទន្លេ ជាចៃដន្យបានលង់ទឹក២នាក់ឪពុក និងកូនតូចអាយុ៨ឆ្នាំ។ ហេតុការណ៍នេះ កើតឡើង នៅថ្ងៃទី២៣ មេសា ឆ្នាំ២០១៧ វេលាម៉ោង១ និង២០នាទីរសៀល នៅចំណុចមាត់ទន្លេមេគង្គចុងកោះកណ្តាល ទល់មុខភូមិសំបួរមាស(ខ) ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាតាមរកសពដោយសស្រាក់សស្រាំផងដែរ។លោកវរសេនីយ៍ត្រី មាន ស៊ីណាត អធិការងនគរបាលស្រុកកងមាសប្រាប់ឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋបាននាំគ្នាទៅលេងកោះ នៅកណ្តាលទន្លេដែលប្រជាជនបានដាំបន្លែនៅទីនោះជាច្រើនមុខដើម្បីលក់ដោះស្រាយជីវភាពគ្រួសារ។ ហើយបាននាំគ្នាងូតទឹកទន្លេលេង តែចៃដន្យបណ្តាលឱ្យលង់២នាក់ឪពុក និងកូនតូចនោះ។

លោកអធិការរងរូបនេះប្រាប់បន្តថា ជនដែលលង់ទឹកស្លាប់មាន ១-ឈ្មោះ ទូច ស៊ុនណេង ភេទប្រុស អាយុ៤២ឆ្នាំ(ឪពុក) ២-ឈ្មោះ សាន សុវណ្ណារ៉ុង ភេទប្រុស អាយុ៨ឆ្នាំ(កូន) មានទីលំនៅភូមិសំបួរមាស(ខ) ឃុំពាមជីកង ស្រុកកងមាស ក្នុងពេលនោះម្នាក់ៗបាននាំគ្នាតាមរាវរកមានជិះទូកចេញពីកន្លែងមួយទៅកន្លែងមួយ ក្រោមសំឡេងយំទួញសោកពីសាច់ញាតិអ្នកដែលស្លាប់នោះ។ បន្ទាប់មកទៀតក្រោយពីកិច្ចខិតខំប្រឹងរកនោះ នៅវេលាម៉ោងជាង២រសៀលបានរកឃើញសពក្មេងតូច ចំណែកសពឪពុកកំពុងតែតាមរកបន្តទៀត សពក្មេងតូចត្រូវបានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ